ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រលប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ បានបង្ហាញពីលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២១ករណី ខណៈកម្លាំងសមត្ថកិច្ចជំនាញនៅទូទាំងប្រទេសកម្ពុជា បានចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៥នាក់។ ដូច្នេះសូមយុវជននិងយុវតីគ្រប់រូប គួរជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក!
ជាក់ស្ដែងក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនខាងលេីនេះ ក្នុងចំណោមជនសង្ស័យចំនួន ៤៥នាក់ (ស្រី ០០នាក់) រួមមាន៖ ជួញដូរ ២ករណី ឃាត់ ២នាក់(ស្រី ០នាក់),ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ១០នាក់(ស្រី ០នាក់) និងប្រើប្រាស់ ១១ករណី ឃាត់ ៣១នាក់(ស្រី ០នាក់)។
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៩ ខែមេសារួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ៧១,៥០ក្រាម។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ០៥អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម៖
កម្លាំងនគរបាលជាតិ ០៥អង្គភាព
*១ / បន្ទាយមានជ័យ៖ រក្សាទុក ២ករណី ៥នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៨នាក់ ចាប់យកIce ៦,៧២ក្រាម។
*២ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ អនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់ ចាប់យកIce ១,៨៧ក្រាម។
*៣ / ពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ០ករណី ឃាត់ ៣នាក់ ចាប់យកIce ៣៣,២១ក្រាម។
*៤ / សៀមរាប៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ៣,៦៤ក្រាម។
*៥ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៩ករណី ឃាត់ ២០នាក់ ចាប់យកIce ២៦,០៦ក្រាម។
ដោយឡែកកម្លាំងកងរាជអាវុធហត្ថរាជធានី-ខេត្ត គ្មានអង្គភាព៕ដោយ៖តារា