លោកសាស្រ្តាចារ្យ សំបូរ ម៉ាណ្ណារ៉ា បានទទួលមរណភាពហើយ ក្នុងជន្មាយុ ៦៧ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ សំបូរ ម៉ាណ្ណារ៉ា បានទទួលមរណភាពក្នុងជន្មាយុ ៦៧ ឆ្នាំ នៅវេលាម៉ោង ៥: ៤០ព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយរោគាពាធ។

សពរបស់លោកនឹងតម្កល់ទុកធ្វេីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ ១ ផ្លូវ ៥ A សង្កាត់សំបួរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយចំណាយពេលព្យាបាលជំងឺអស់ជាច្រើនថ្ងៃនៅទីបំផុត សាស្ត្រា​ចារ្យ​ប្រវត្តិ​សាស្ត្រ សំបូរ ម៉ា​ណ្ណា​រ៉ា បានទទួលមរណភាព ក្នុងជុន្មាយុ ៦៧ឆ្នាំ ជាដំណឹងដ៏សោកសៅបំផុត។មុនទទួលមរណភាព ក្រុមគ្រួសាររបស់លោកបានព្យាយាមបញ្ជូនលោកសាស្ត្រាចារ្យ ទៅព្យាបាលជំងឺ នៅប្រទេសថៃ ដែលជាជំងឺចាស់របស់លោកធ្លាប់កើតតាំងពីឆ្នាំ២០១៨។ប៉ុន្តែជំងឺរើឡើងវិញនេះ មិនបានធូស្បើយនោះឡើង និង បានបញ្ជូនមកកម្ពុជាវិញ សម្រាប់ព្យាបាលនៅផ្ទះ។

ស្ថានភាពជំងឺកាន់តែអាក្រក់ក្រុមគ្រួសារបានបញ្ជូន លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា មកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ហើយចុងក្រោយលោកសាស្រ្តាចារ្យបានទទួលមរណភាពក្នុងជន្មាយុ ៦៧ ឆ្នាំ នៅវេលាម៉ោង ៥និង ៤០ នាទី ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤។

លោកសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា គឺជាសាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រដ៏ឆ្នើមរបស់កម្ពុជា និង បានបណ្តុះបណ្តាលធនធានជាច្រើនជំនាន់មកដល់បច្ចុប្បន្ន។កាល​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២៣​កន្លងទៅ​ លោកទទួល​បាន​ការ​ប្រោស​ព្រះរាជទាន​​ឋានៈ​ ជា​ទី​ប្រឹក្សា​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា សម្ដេច ហ៊ុន​ សែន និង ចុងក្រោយជា ទីប្រឹក្សាផ្ទាល់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ធ្លាប់ជាគ្រូបង្រៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញលើឯកទេសប្រវត្តិសាស្ត្រតាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ក្រោយមកលោកបានប្តូរទៅបង្រៀននៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាចាប់តាំងពីឆ្នាំ ២០០២ មកដល់សព្វថ្ងៃ។ បើគិតមកទល់ពេលនេះ លោកបានបង្រៀនមុខវិជ្ជាប្រវត្តិសាស្ត្រប្រមាណជាង៤០ឆ្នាំ។

...

ក្រុមការងារ​មជ្ឈមណ្ឌល​កាសែត​នគរវត្ត​ និងគេហទំព័រ​នគរដ្រេហ្គន​ សូមចូលរួមរំលែកទុក្ខដោយក្រៀមក្រំបំផុត ចំពោះមរណភាពរបស់លោកសាស្រ្តាចារ្យ សូមបួងសួង សូមវិញាណក្ខន្ធលោក បានអញ្ជើញដល់ទីបរមសុខ៕ដោយ​៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print