អនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធអគារមជ្ឈមណ្ឌលផ្ដល់សេវាវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប ៖ អនុសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត

ទី១.គ្រូពេទ្យ, បុគ្គលិកសុខាភិបាល ត្រូវរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូរ ដោយ ប្រកាន់ខ្ជាប់គ្រប់ពេលវេលានូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើសេវាថែទាំ សុខភាពជូនប្រជាពលរដ្ឋដោយភាពស្មោះត្រង់, សុចរិតភាព និងប្រកបដោយ សមធម៌ ជាពិសេស ត្រូវធានាថា គ្មានអ្នកជំងឺណាម្នាក់ត្រូវបានរើសអើង និង បដិសេធការទទួលបានសេវាថែទាំព្យាបាល ដោយសារតែស្ថានភាពសង្គម- សេដ្ឋកិច្ចរបស់បុគ្គល ឬ គ្រួសារ, ទំនៀមទម្លាប់, សាសនា និងនិន្នាការ នយោបាយឡើយ។

ទី២.បន្តខិតខំប្រឹងប្រែងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពនៃសេវាថែទាំ សុខភាព សំដៅបង្កើនអត្ថប្រយោជន៍សុខភាពរបស់អ្នកជំងឺ តាមរយៈការផ្តល់ សេវាថែទាំសុខភាព គ្រប់ជ្រុងជ្រោយ រួមមាន សេវាអប់រំលើកកម្ពស់សុខភាព, សេវាបង្ការ, សេវាធ្វើរោគវិនិច្ឆ័យ, ព្យាបាល និងថែទាំ, ការតាមដានវាយតម្លៃគុណ ភាពសេវា ដោយរាប់បញ្ចូលទាំងអភិបាលកិច្ចគ្លីនិក និងការដាក់ចេញនូវវិធានការ កែលម្អគុណភាពសេវាជាប្រចាំ, ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ប្រកបដោយ នវានុវត្តន៍ និងការបំពាក់បំប៉នចំណេះដឹង និង ជំនាញ ដល់គ្រូពេទ្យ, បុគ្គលិកសុខាភិបាល ដើម្បីបង្កើនគុណភាពសេវាឲ្យដល់ស្តង់ដារខ្ពស់ ដើម្បីឆ្លើយតបទៅ នឹងការរំពឹងទុករបស់ប្រជាពលរដ្ឋ។

ទី៣

. ពង្រឹងសមត្ថភាពផ្តល់សេវាសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះអាយុ ជីវិតអ្នកជំងឺ និងពង្រឹងប្រសិទ្ធភាពនៃប្រព័ន្ធបញ្ជូនអ្នកជំងឺ ឬ ជនរងគ្រោះដែល ត្រូវការសេវាសង្គ្រោះបន្ទាន់ ឱ្យបានទាន់ពេលវេលា។ ក្នុងន័យនេះ, សេវា សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងរថយន្តគិលានសង្គ្រោះត្រូវត្រៀមលក្ខណៈរួច ជាស្រេច ដោយមានគ្រូពេទ្យបុគ្គលិកប្រចាំការ ២៤ ម៉ោង លើ ២៤ ម៉ោង, មាន ឧបករណ៍សង្គ្រោះ, ឱសថ និងមធ្យោបាយទំនាក់ទំនងគ្រប់គ្រាន់ សម្រាប់អន្ត- រាគមន៍។

ទី៤.លើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាថែទាំសុខភាព ជូនគ្រួសារក្រីក្រ គ្រួសារ ងាយរងហានិភ័យ និងក្រុមគោលដៅផ្សេងៗទៀត ក្រោមកម្មវិធីមូលនិធិសមធម៌ និងជូនសមាជិកបេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដូចជា កម្មករ និយោជិត ជាដើម តាមរយៈការពង្រីកសេវាថែទាំសុខភាព ស្របតាមនិន្នាការ ប្រែប្រួលនៃបន្ទុកជំងឺ ឬ បញ្ហាសុខភាពជាអាទិភាពរបស់ប្រជាជន។
ទី៥.មន្ទីរពេទ្យត្រូវយកចិត្តទុកដាក់ថែទាំអគារ សម្ភារៈឧបករណ៍ពេទ្យ មធ្យោបាយ បញ្ជូន ដោយស្មារតីបុរេសកម្ម និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីផលប្រយោជន៍ នៃការប្រើប្រាស់យូរអង្វែង ក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ និង ត្រូវរក្សាបរិស្ថានអនាម័យល្អជាប់ជាប្រចាំ ដែលជាកត្តាសំខាន់រួមចំណែកដល់ការ លើកកម្ពស់គុណភាពសេវាសុខាភិបាលទូទៅ ជាពិសេស ការទប់ស្កាត់ការឆ្លង រោគនៅក្នុងមន្ទីរពេទ្យ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print