យុទ្ធនាការ​រឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល​ ឃាត់យានយន្តល្មើស ចំនួន៥៧គ្រឿង

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២០​ ខែមេសា​ ឆ្នាំ​២០២៤នេះ​ បានបង្ហាញពី​លទ្ធផលការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល នារាត្រី​ថ្ងៃទី​១៩​ មេសា​ ខណៈ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ នៅតាមខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ​ បានឃាត់យានយន្តល្មើស ចំនួន៥៧គ្រឿង​ យកមក​អនុវត្ត​តាម​នីតិវិធី​ច្បាប់​។

ក្នុងប្រតិបត្តិការនោះ​ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាក់ស្ដែង​នៅយប់មិញនេះ​ កម្លាំង​សមត្ថកិច្ច​តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖

ឃាត់យានយន្តល្មើស ចំនួន៥៧ គ្រឿង(រថយន្ត ៣៣ គ្រឿង, ម៉ូតូ ២៤ គ្រឿង)

១. ល្មើសជាតិស្រវឹង ចំនួន៥២គ្រឿង
+កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន ១៨គ្រឿង
-អ្នកបើកបរម៉ូតូ ០៩ នាក់
-អ្នកបើកបររថយន្ត ០៩ នាក់

+កម្រិត ០.៤០ mg/L ឡើង ចំនួន៣៤គ្រឿង
-អ្នកបើកបរម៉ូតូ ១២នាក់
-អ្នកបើកបររថយន្ត ២២នាក់

២. បទល្មើសផ្សេងៗ ចំនួន០៥ គ្រឿង
-ម៉ូតូគ្មានមួកសុវត្ថិភាព ០៣ នាក់
-ឡានគ្មានបណ្ណបើកបរ ០១ នាក់
-ឡានបើកបញ្រ្ចាស់ ០១ នាក់៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print