ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក!​ ពាក់​មួក​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់!

ចែករំលែក៖

ភ្នំពេញ​៖​ ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២០ ខែមេសា ឆ្នាំ​២០២៤នេះ​ បណ្តាលឲ្យមនុស្សស្លាប់ ០៦នាក់ និងរបួសធ្ងន់ស្រាល ០៤នាក់​ និងបានកើតឡើងចំនួន ០៦លើក។ ដូច្នេះ​គោរពពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!​ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន!​ ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក!​ ពាក់​មួក​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់!

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានបញ្ជាក់ថា​ ក្នុង​ករណី​គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងចំនួន ០៦លើក (យប់ ០៤លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៦នាក់ (ស្រី ០០នាក់), រងរបួសសរុប ០៤នាក់ (ស្រី ០០នាក់), រងរបួសធ្ងន់ ០២នាក់ (ស្រី ០០នាក់) រងរបួសស្រាល ០២នាក់ (ស្រី ០០នាក់) និងមិនពាក់មួកសុវត្ថិភាព ០៣នាក់ (យប់ ០៣នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៥លើក (ស្លាប់ ០៣នាក់, ធ្ងន់ ០១នាក់, ស្រាល ០១នាក់) និងមិនប្រកាន់ស្តាំ ០១លើក (ស្លាប់ ០៣នាក់, ធ្ងន់ ០១នាក់, ស្រាល ០នាក់)។

...

ជាមួយគ្នានេះ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ អំពាវនាវឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ ចូលរួម​គោរព​ច្បាប់​ចរាចរ​ណ៍​ ដេីម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ណាមួយ​ជាយថាហេតុ​ និងការពារជីវិតរបស់លោកអ្នក​ព្រមទាំងក្រុមគ្រួសារ​៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print