គាំទ្រលោក សួន សេរីរដ្ឋា ខណ:ស្នើឳ្យសមត្ថកិច្ចចាត់ការផ្លូវច្បាប់លើហ្វេសប៊ុកក្លែងក្លាយ ឈ្មោះ Phorn Sophary 

ចែករំលែក៖

ភ្នំពេញ : តាមរយ:ហ្វេសប៊ុក លោក សួន សេរីរដ្ឋា ប្រធានវេទិកាសន្តិភាពកម្ពុជា បានសរសេរបែបនេះថា៖ ខ្ញុំសូមប្រកាសថា ថ្ងៃនេះមាន Account ,Facebook ឈ្មោះ Phorn Sophary បានយករូបថតខ្ញុំ និងភរិយាខ្ញុំ (ថតពេលអុចធូបគោរពវិញ្ញាណក្ខន្ធ រៀមច្បង សំបូរ ម៉ាណ្ណារ៉ា) យកទៅកាត់តដាក់រូបថតកូនក្មេងណាមិនដឹងទេ (?) ដែលខ្ញុំមិនដែលស្គាល់ រួចយកមកផុសដាក់ផ្សាយបោកប្រាស់ រៃអង្គាសសុំលុយសាធារណៈជន ធ្វើឲ្យខូចកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ និងភរិយា ។

នេះជាទង្វើទុច្ចរិតខុសច្បាប់ ដែលខ្ញុំសូមអំពាវនាវឲ្យអាជ្ញាធរ សមត្ថកិច្ចស៊ើបអង្កេត ចាត់ការលើបុគ្គលម្ចាស់ Account នេះតាមច្បាប់ជាបន្ទាន់។
សូមបញ្ជាក់ថា : ការទទួលមរណភាព របស់លោកសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ជាការបាត់បង់មូលធនមនុស្សម្នាក់ដែលពិបាកបរិយាយ។  ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានផ្ញើសារចូលរួមរំលែកទុក្ខ មានខ្លឹមសារដូច្នេះថា «ខ្ញុំ និងភរិយា មានសេចក្តីក្រៀមក្រំ និងសោកស្តាយ ក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំថា ឯកឧត្តមសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ទីប្រឹក្សាផ្ទាល់របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវជាស្វាមីលោកជំទាវ បានទទួលមរណភាព នៅថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅវេលាម៉ោង ៥:៤០នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមសោកស្តាយជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ស្វាមី ឪពុក ជីតាជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និង សង្គហធម៌ចំពោះភរិយា កូនៗ ចៅៗ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់។
មរណភាពរបស់ ឯកឧត្តមសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ជាការបាត់បង់នូវធនធានមនុស្សដ៏ សំខាន់របស់ជាតិដែលបានលះបង់កម្លាំងកាយចិត្ត និងបញ្ញាស្មារតីបម្រើប្រទេសជាតិគ្រប់កាលៈទេសៈ ក្នុងគោលដៅបម្រើដល់ឧត្តមប្រយោជន៍ជាតិមាតុភូមិ នាពេលកន្លងមក។ ទោះបីរូបកាយរបស់ ឯកឧត្តម បានបាត់បង់ទៅពិតមែន ប៉ុន្តែអំពើជាកុសល កិត្តិយស សេចក្តីថ្លៃថ្នូរ នឹងនៅស្ថិតស្ថេរក្នុងសន្តានចិត្តភរិយា កូនចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិរន្តរ៍។
ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមសាស្ត្រាចារ្យ ឆាប់បានចាប់កំណើត កើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ»៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print