មីស៊ីលវាយប្រហារសំដៅទៅលើទីតាំងយោធាអាមេរិកនៅស៊ីរី

ចែករំលែក៖

សារព័ត៌មាន Reuters ដោយផ្អែកលើមន្ត្រីសន្តិសុខអ៉ីរ៉ាក់២នាក់ នៅថ្ងៃចន្ទ ទី២២ ខែមេសានេះបានរាយការណ៍ថា យ៉ាងហោចណាស់មានរ៉ុក្កែត៥គ្រាប់ត្រូវបានបាញ់ចេញពីទីក្រុង Zummar របស់ប្រទេសអ៉ីរ៉ាក់សំដៅទៅរកមូលដ្ឋានយោធាអាមេរិកមួយស្ថិតនៅភាគឦសានប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។

នេះជាការវាយប្រហារប្រឆាំងនឹងកងកម្លាំងអាមេរិកដំបូងបំផុត ចាប់តាំងពីដើមខែកុម្ភៈមក ជាពេលដែលក្រុមប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ក្នុងប្រទេសអ៉ីរ៉ាក់ បង្កើនការវាយប្រហារប្រឆាំងទ័ពអាមេរិក។ ការវាយប្រហារនេះទៀតសោត កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៉ីរ៉ាក់ លោក Mohammed Shia al-Sudani ត្រឡប់មកពីបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ជាទីដែលលោកបានជួបជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅឯសេតវិមាន។ ប៉ុន្តែភ្លាមៗមិនមានសេចក្ដីរាយការណ៍លម្អិតពីការវាយប្រហារខាងលើនោះទេ។
ដោយឡែកចលនាប្រដាប់អាវុធ Kataib Hezbollah ក្នុងប្រទេសអ៉ីរ៉ាក់ នៅព្រឹកថ្ងៃចន្ទនេះបានប្រកាសថា កងកម្លាំងរបស់ខ្លួនបានសម្រេចចិត្តចាប់ផ្ដើមបើកការវាយប្រហារឡើងវិញលើកងទ័ពអាមេរិកនៅលើទឹកដីអ៉ីរ៉ាក់ ក្រោយមើលឃើញពីភាពរីកចម្រើនតិចតួចពាក់ព័ន្ធនឹងកិច្ចចរចាស្ដីពីការដកកងទ័ពអាមេរិកចេញពីទឹកដីអ៉ីរ៉ាក់ អំឡុងទស្សនកិច្ចរបស់លោក Sudani នៅទីក្រុងវ៉ាស៊ីនតោន៕ ដោយធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print