លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ លោក សុខ ឥសាន បានលើឡើងថា ការតម្លើងឋានៈនាទីនិងតែងតាំងមន្ត្រីមិនធ្វើដើម្បីតម្រូវចិត្តពួកប្រឆាំងទេ គឺជាតម្រូវការនិងសំណូមពរការងារចាំបាច់របស់ប្រទេសជាតិ។

លោក សុខ ឥសាន បន្តថា ៖ មួយវិញទៀត គណបក្សប្រជាជនកម្ពុជាមានសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ មិនមានទម្លាប់ដណ្តើមតំណែងគ្នាទេ។ ហើយការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាសិទ្ធិរបស់រាជរដ្ឋាភិបាលគណបក្សឈ្នះឆ្នោត មិនស្ថិតនៅលើការទាមទារឬតម្រូវដោយមជ្ឈដ្ឋានខាងក្រៅឡើយ។
ឯកឧត្តមបានបន្ថែមថា សភាពការណ៍នៅកម្ពុជាអាស្រ័យលើភាពជាក់ស្តែងនៅកម្ពុជា មិនមែនស្ថិតនៅលើការថារបស់ជនបរទេសទេ។ ម្យ៉ាងវិញទៀត ការប្រើសិទ្ធិសេរីភាពរបស់ពលរដ្ឋត្រូវផ្សារភ្ជាប់ទៅនឹងការទទួលខុសត្រូវចំពោះមុខច្បាប់ បញ្ហាទាំង២នេះមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។ ដោយសារការប្រើសិទ្ធិសេរីភាពគ្មានព្រំដែននិងមិនគោរពច្បាប់នឹងហើយ ទើបសាម៉ីជនចេះតែត្រូវជាប់គុកជាហូរហែនោះ។ ការប្រើសិទ្ធិសេរីភាពរបស់ពលរដ្ឋត្រូវកុំឲ្យប៉ះពាល់និងរំលោភសិទ្ធិសេរីភាពអ្នកដទៃ និងទំនៀមទម្លាប់របស់ប្រទេសជាតិនិងសន្តិសុខជាតិ។ ជនណាដែលបំពានសិទ្ធិអ្នកដទៃ នឹងត្រូវគេប្តឹងទៅតុលាការដើម្បីរកយុត្តិធម៌៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print