ភ្នំពេញ ៖ មជ្ឈមណ្ឌលការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ ចុះផ្សព្វផ្សាយពីឱកាសការងារ និងផ្តល់សេវាការងារដល់សិស្សនិស្សិតនៅតាមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានានៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២២-៣០ ខែមេសា ឆ្នាំ២០២៤។
ក្រសួងការងារបានឱ្យដឹងថាសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សាដែលនឹងចុះផ្សព្វផ្សាយរួមមាន វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា សាកលវិទ្យាល័យឯកទេសនៃកម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានិង សាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប វិទ្យាស្ថានជាតិសង្គមកិច្ច សាកលវិទ្យាល័យធនធានមនុស្សនិង សាកលវិទ្យាល័យកម្ពុជាសាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សាកលវិទ្យាល័យបៀលប្រាយនិង មូលដ្ឋានខណ្ឌមានជ័យជាដើម៕ដោយ ៖ ភារ៉ា ដង្កោ