អង្គភាពអ្នកនាំពាក្យសហការរៀបចំកិច្ចពិភាក្សាស្តីពី «ដំណោះស្រាយបញ្ហាសង្គម ឆ្លុះបញ្ចាំងតាមរយៈព្រះពុទ្ធឱវាទ»

ចែករំលែក៖

ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សហការជាមួយក្លឹបអ្នកកាសែតកម្ពុជា និងមូលនិធិធម្មឱសថរៀបចំកិច្ចពិភាក្សា ស្តីពី «ដំណោះស្រាយបញ្ហាសង្គម ឆ្លុះបញ្ចាំងតាមរយៈព្រះពុទ្ធឱវាទ»។ កិច្ចពិភាក្សានេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវត្តនិគ្រោធវ័ន គល់ទទឹង ដោយមានការចូលរួមពីព្រះវាគ្មិនកិត្តិយស ព្រះមេធានុរ័ក្ខ គូ សុភាព សាស្ត្រាចារ្យសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ កិច្ចពិភាក្សានេះ នឹងចាក់ផ្សាយទាំងស្រុង នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។ នេះជាប្រភព របស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ។

កម្មវិធី «ដំណោះស្រាយបញ្ហាសង្គម ឆ្លុះបញ្ចាំងតាមរយៈព្រះពុទ្ធឱវាទ» មានគោលបំណងសំខាន់ៗចំនួន៤ គឺទី១.យល់ដឹងពីគោលការណ៍ព្រះពុទ្ធសាសនា ក្នុងកិច្ចបដិបត្តិប្រចាំថ្ងៃ ២.យល់ដឹងពីការអប់រំចិត្ត និងរបៀបដោះស្រាយបញ្ហា តាមគន្លងមាគ៌ាព្រះពុទ្ធសាសនា ៣.លើកទឹកចិត្តសាធារណជន ក្នុងការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមប្រកបដោយទំនួលខុសត្រូវខ្ពស់ និងទី៤.លើកទឹកចិត្តសាធារណជន ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print