កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសហប្រធាន ភាគីកម្ពុជា និងលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន និងជាសហប្រធាន ភាគីចិន បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំ នៃក្រសួង-ស្ថាប័នពាក់ព័ន្ធដែលជាសមាជិកគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន និងសមភាគីចិនមកពីសាធារណរដ្ឋប្រជាមានិតចិនផងដែរ។

ក្នុងកិច្ចប្រជុំនេះថ្នាក់ដឹកនាំបានពិភាក្សាលើប្រធានបទជាច្រើនក្នុងស្មារតីពូនជ្រុំទំនាក់ទំនងទ្វេភាគី និងដុសខាត់កិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ព្រមទាំងកំណត់ទិសដៅកិច្ចការងារសំខាន់ៗមួយចំនួនផ្សេងទៀត។

ក្រៅពីកិច្ចប្រជុំលើកទី៧នេះក៏មានពិធីចុះហត្ថលេខាលើឯកសារចំនួន៣ ព្រមទាំងពិធីប្រគល់-ទទួលសៀវភៅកំណត់ហេតុរបស់នគរចេនឡាអំពីទឹកដី ប្រពៃណី និងទំនៀមទម្លាប់ និពន្ធដោយលោក ជីវ តាក្វាន់ ប្រែសម្រួលជាភាសាខ្មែរ និងពិធីអបអរនៃការនាំចេញដូងស្រស់របស់ប្រទេសកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិនផងដែរ។

សូមជម្រាបថា ឯកសារដែលបានចុះហត្ថលេខាទាំង៣រួមមាន៖
១. លិខិតប្តូរសារស្តីពីការផ្តល់ជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនសម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ដំណាក់កាលទី២ ។
២. វិញ្ញាបនបត្រប្រគល់-ទទួលនៃគម្រោងផែនការមេអភិវឌ្ឍន៏កសិកម្មកម្ពុជា និង៣. ពិធីសារទាក់ទងនឹងការធ្វើចត្តាឡីស័ក និងលក្ខខណ្ឌតម្រូវអនាម័យសម្រាប់ផលិតផលចំណីឆ្កែពាក់កណ្តាលសម្រេចធ្វើពីស្បែកគោសម្រាប់នាំចេញពីប្រទេសកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print