កាលពីថ្ងៃទី 22 ខែមេសា យោធារុស្ស៊ីបានធ្វើការវាយប្រហារប្រកបដោយភាពជាក់លាក់ខ្ពស់ទៅលើប៉មទូរទស្សន៍(បង្គោលអង់តែន)ដ៏ធំមួយដែលមានទីតាំងនៅទីក្រុង Kharkiv ភាគខាងកើតអ៊ុយក្រែន។
RIA Novosti បានដកស្រង់សម្តីអ្នកស្រុកដែលនិយាយថា ប៉មទូរទស្សន៍នេះត្រូវបានប្រើប្រាស់ដោយយោធាអ៊ុយក្រែនដើម្បីរក្សាទុកឧបករណ៍ជាច្រើនរួមទាំងអង់តែនទំនាក់ទំនងការពារដែនអាកាសផងដែរ។ ប៉មនេះធ្លាប់ជាអគារខ្ពស់ជាងគេក្នុងទីក្រុង Kharkov ដែលមានកម្ពស់ជាង ២៤០ ម៉ែត្រ។
វីដេអូបង្ហាញថា បន្ទាប់ពីរងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី ផ្នែកខាងលើនៃប៉មបានដួលរលំ។ វាមិនច្បាស់ទេថា ការវាយប្រហារនេះបានបង្កការខូចខាតណាមួយនៅលើដី ដោយសារតែប៉មនេះមានទីតាំងនៅតំបន់ព្រៃដាច់ស្រយាលមួយភាគខាងជើងនៃទីក្រុង Kharkiv ។
ផ្នែកដែលដួលរលំនៃប៉មនេះបានធ្លាក់ចូលទៅក្នុងព្រៃជុំវិញមជ្ឈមណ្ឌលទូរទស្សន៍ Kharkiv ។ ប៉មយក្សហាក់នៅដដែលបន្ទាប់ពីធ្លាក់ជាង១០០ម៉ែត្រ បុកដើមឈើនៅតំបន់នោះ។
រុស្ស៊ីបានបង្កើនការវាយប្រហារដោយមីស៊ីលឆ្លងទ្វីបលើអ៊ុយក្រែនក្នុងខែនេះ ជាការសងសឹកចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់ប្រទេស។ គោលដៅសំខាន់ៗរួមមានរោងចក្រថាមពលនិងប៉មទំនាក់ទំនងរបស់ប្រទេសអ៊ុយក្រែន៕ ដោយធីរីណា
រូបថត: AP