ស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់​ ពាក់ព័ន្ធ​ករណី​ លួចទូរស័ព្ទដៃ

ចែករំលែក៖

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់​ បន្ទាប់ពីធ្វេីសកម្មភាពលួចទូរស័ព្ទដៃប្រជាពលរដ្ឋបានសម្រេច​ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ធ្វេីការស្រាវជ្រាវឃាត់ខ្លួន​ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង០១និង១០នាទី​ នៅត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។​ នេះបេីយោងតាមរបាយការណ៍របស់មន្ត្រីនគរបាលខណ្ឌដង្កោ​ ដែលក្រុមការងារ​ កាសែតនគរវត្ត​ និងនគរដ្រេហ្កន​ ទទួលបាននាព្រឹកថ្ងៃទី២៣​ ខែមេសា​ ឆ្នាំ​២០២៤​ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនរងគ្រោះឈ្មោះ ម៉ឺន ចន្ធី ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានស្នាក់នៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យម្នាក់ដែលឃាត់ខ្លួនមាន ឈ្មោះ ប្រាក់ និស័យ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅនៅភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជនសង្ស័យមានសារធាតុញៀន)។
សមត្ថកិច្ចបានបញ្ចាក់ថា​ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង០១ និង១០នាទី ជនរងគ្រោះឈ្មោះ ម៉ឺន ចន្ធី ភេទស្រី អាយុ៣២ឆ្នាំ កំពុងតែដេកនៅក្នុងផ្ទះស្ថិតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យឈ្មោះ ប្រាក់ ទិស័យ ភេទប្រុស អាយុ៣១ឆ្នាំ បានចូលមកធ្វើសកម្មភាពលួចទូរស័ព្ទដៃម៉ាក OPPO ពណ៌ស ចំនួន០១គ្រឿង ដែលជនរងគ្រោះបានសាកថ្មទុកនៅមាត់ទ្វារផ្ទះ។ ពេលនោះជនរងគ្រោះភ្ញាក់ដឹងខ្លួន បានឃើញជនសង្ស័យក៏ស្រែកឆោឡោថា ចោរៗ រួចជនសង្ស័យក៏បានរត់គេចខ្លួនបាត់ ហើយក៏មានប្រជាពលរដ្ឋ និងសម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង ដែលជិះម៉ូតូល្បាតក្បែរកន្លែងកើតហេតុ បានលឺជនរងគ្រោះស្រែកឆោឡោ ក៏បានជួយអន្តរាគមន៍តាមរកជនសង្ស័យ រហូតដល់វេលាម៉ោង០៦ និង៤៥នាទីថ្ងៃខែឆ្នាំដដែល ទើបសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបាននៅចំណុចក្រោយផ្ទះរបស់ឈ្មោះ អ៊ុំ សាវុធ ភេទប្រុស អាយុ៥៩ឆ្នាំ ស្ថិតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមនិងវត្ថុតាង ១/ទូរស័ព្ទដៃម៉ាកOPPO ពណ៌ស ចំនួន០១គ្រឿង (របស់ជនរងគ្រោះ) ,២/ទូរស័ព្ទដៃម៉ាករៀលមី ពណ៌ខៀវ ចំនួន០១គ្រឿង ,៣/ទូរស័ព្ទដៃម៉ាកណូគារ ពណ៌ខ្មៅលាយស ចំនួន០១គ្រឿង ,៤/កាបូបលុយ ពណ៌ខ្មៅ ចំនួន០១ ,៥/លុយខ្មែរចំនួន៣០០០០រៀល ,៦/ប័ណ្ណចាក់វ៉ាក់សាំងចំនួន០១សន្លឹក, ៧/ខ្សែកលោហធាតុ ពណ៌លឿងទុំ ចំនួន០១ខ្សែ (របស់ជនសង្ស័យ) យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែងតាមនីតិវិធីច្បាប់ ។
​ ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពលួចទូរស័ព្ទដៃរបស់ជនរងគ្រោះប្រាកដមែន រួចជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្ដង​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print