អាជ្ញាធរមានសមត្ថកិច្ច​ កំពុងតាមដានស្រាវជ្រាវ និងចាត់វិធានការបង្ក្រាបលើបុគ្គលផ្សព្វផ្សាយល្បែង អ្នកដំណើរការ អ្នកលេង និងអ្នកពាក់ព័ន្ធទៅនឹងល្បែងស៊ីសងខុសច្បាប់

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. នៃគណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​ បន្តរកឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងកាស៊ីណូអនឡាញ និងល្បែងភ្នាល់អនឡាញដែលជាល្បែងស៊ីសងខុសច្បាប់តាមទំព័រហ្វេសប៊ុក និងប្រព័ន្ធតេលេក្រាមចំនួន ២៥ទំព័របន្ថែមទៀត។

ជាក់ស្ដែង​ល្បែងកាស៊ីណូអនឡាញ និងល្បែងភ្នាល់អនឡាញដែលជាល្បែងស៊ីសងខុសច្បាប់តាមទំព័រហ្វេសប៊ុក និងប្រព័ន្ធតេលេក្រាម ចំនួន ២៥ទំព័រ ដូចមានឈ្មោះ និងរូបភាពបង្ហាញខាងក្រោម៖ (១)Wp333-Cs007 (២)KHR96 (៣)Crown155kh (៤)NagaCity88 (៥)🇰🇭HB88_Official (៦)Hb88kh Xmas (៧)Lucky888 (2) (៨)Fhbniuha (៩)Galaxy96 X VpowerJokerjili (១០)EXZRA123 (១១)មា.ន់-Sabong24vip (១២)Game Gurus (១៣)M99 L 168 3 (១៤)ឆ្នោត+4444 (១៥)Sports788 (១៦)Webet.VIP (១៧)Game Changers (១៨)VK88.Live (១៩)8888-kk 1 (២០)ខ្មែរ-មាន់ជល់/ SB24 (២១)ឆោត 24 (២២)Lotto 4k (២៣)ក្រុមហ៊ុនឆ្នោត 4:30 និង 6:30 100% (២៤)Lotto8888 សប្បាយចាក់ និង(២៥)Overt Gaming ដែលជាសកម្មភាពល្មើសនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងច្បាប់ស្ដីពីការបង្រ្កាបល្បែងស៊ីសង។

ការផ្សព្វផ្សាយនេះ បានបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខ សណ្តាប់ធ្នាប់ សីលធម៌សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ករណីនេះ អាជ្ញាធរមានសមត្ថកិច្ចបាននិងកំពុងតាមដាន ស្រាវជ្រាវ និងចាត់វិធានការបង្ក្រាបលើបុគ្គលផ្សព្វផ្សាយល្បែង អ្នកដំណើរការ អ្នកលេង និងអ្នកពាក់ព័ន្ធទៅនឹងល្បែងស៊ីសងខុសច្បាប់។

...

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន និងជៀសវាងការចូលរួមរាល់សកម្មភាពល្បែងស៊ីសងខុសច្បាប់ទាំងនេះ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print