សមត្ថកិច្ចចម្រុះ​ បន្តចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ​ ខណៈ​ជនល្មើសបានរត់គេចខ្លួនមុនពេល

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ កាណូតស្មាច់ចំនួន ០៤គ្រឿង និង​ឧបករណ៍​បទល្មើស​នេសាទ​ខុសច្បាប់​ជាច្រើន​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បន្តចុះបង្ក្រាប ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ​ ខណៈ​ជនល្មើសបានរត់គេចខ្លួនមុនពេល។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​ទី​២៣​ ខែមេសា​ ឆ្នាំ​២០២៤នេះ។

ប្រភពដដែលបន្តថា​ ដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់​លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះជីវាំង ដឹកនាំដោយលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ ជាអធិការនគរបាលស្រុកឯកភ្នំ កាលពីម្សិលមិញនេះ​ បានចុះបង្រ្កាបបទល្មើសនេសាទ ០១លើក នៅចំណុចក្រឡុកអាសារ៉ាយ ស្ថិតនៅក្នុងភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុក ឯកភ្នំ ខេត្តបាត់ដំបង មានចូលរួមកម្លាំងចំរុះសរុបចំនួន ១០នាក់ ។ សមត្ថកិច្ចបានប្រើប្រាស់សម្ភារៈក្នុងកិច្ចប្រតិបត្តិការនេះរួមមាន កាណូតចំនួន ០៣គ្រឿង ។

ក្នុងប្រតិបត្តិការនោះ​ ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបាន រួមមាន​ដូចខាងក្រោម​៖

-កាណូតស្មាច់ចំនួន ០៤គ្រឿង

-អាំងវិចទ័រឆក់ត្រី ០៦គ្រឿង

-អាគុយ ៤០អំពែ ០៦គ្រឿង

-ដងសម្រាប់ឆក់ត្រី ០៦គូរ

-ត្រី ៣០គីឡូក្រាម ។

...

គួរបញ្ជាក់ថា​ ចំពោះករណីខាងលើនេះ ជនល្មើសបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះអន្តរាគមន៍៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print