នគរបាលខេត្តព្រៃវែងបន្តចុះល្បាតចល័ត ធ្វើរដ្ឋបាលចំហទាំងថ្ងៃទាំងយប់ជាប្រចាំដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ចែករំលែក៖

ខេត្តព្រៃវែង ៖ ថ្ងៃអង្គារ ១៥ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ កម្លាំងនគរបាលទូទាំងខេត្តព្រៃវែងបានបន្តចុះល្បាតចល័ត ធ្វើរដ្ឋបាលចំហទាំងថ្ងៃទាំងយប់ជាប្រចាំក្នុងមូលដ្ឋាន ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាពជូនប្រជាពលរដ្ឋតាមបណ្តាមូលដ្ឋាននានាក្នុងភូមិសាស្រ្តសំខាន់ៗ ទូទាំងខេត្តព្រៃវែង ដើម្បីបង្ការទប់ស្កាត់ ក៏ដូចជាបង្រ្កាបរាល់បទល្មើសផ្សេងៗឱ្យទាន់ពេលវេលា ចៀសវាងមានករណីកើតឡើងជាយថាហេតុ។

គួររំលឹកថា ក្រៅពីការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ កម្លាំងនគរបាលទូទាំងខេត្តបានខិតខំបន្តចុះ ល្បាតចល័តជាប្រចាំក្នុងមូលដ្ឋាន គឺដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយភូមិ /ឃុំមានសុវត្ថិភាព។
សូមបញ្ជាក់ថា ៖ ភូមិ-ឃុំ មានសុវត្ថិភាព រួមមានលក្ខណៈសម្បត្តិ៩យ៉ាង៖
១. គ្មានសកម្មភាពលួច ឆក់ប្លន់ គ្រប់ប្រភេទ។
២. គ្មានការដាំដុះ ការផលិត ការចរាចរ ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គឿងញៀនខុសច្បាប់។
៣. គ្មានអំពើអនាចារ្យ ការជួញដូរស្រ្តីនិងកុមារ និងអំពើហិង្សាក្នុងគ្រួសារ។
៤. គ្មានក្មេងទំនើង។
៥. គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ, ការប្រើប្រាស់អាវុធខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសគ្រប់ប្រភេទ។
៦. គ្មានគ្រោះថ្នាក់ចរាចរណ៍។
៧. គ្មានគ្រោះថ្នាក់ដោយគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។
៨. មានវិធានការទប់ស្កាត់ គ្រប់គ្រង និងការឆ្លើយតបចំពោះគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព ។
៩. គ្មានការត្រួតពិនិត្យខុសច្បាប់ ៕
ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print