ប្រជាពលរដ្ឋប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ ១គ្រាប់ ត្រូវបានសមត្ថកិច្ចក្រុងខេមរភូមិន្ទយកចេញពីចិញ្ចើមផ្លូវ

ចែករំលែក៖

ខេត្តកោះកុង៖ ប្រភេទគ្រាប់បាញ់ផ្លោង១គ្រាប់ ត្រូវបានប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ចិញ្ចើម​មួយ​កន្លែង​ក្នុង​ក្រុងខេមរភូមិន្ទ ដោយគ្រាប់នេះវាបានហួសសុពលភាពប្រើ តែទោះយ៉ាងណា​ដើម្បីសុ​វត្ថិភាព​សមត្ថកិច្ចរក្សាទុកនៅអធិការដ្ឋានក្រុងខេមរៈភូមិន្ទជាបណ្តោះអាសន្ន។

ពលរដ្ឋបានរាយការណ៍ថា ពួក​គាត់​​បានប្រទះឃើញគ្រាប់បែក ១គ្រាប់​ដែល​មាន​ការ​ហ៊ុំព័ទ​នៅ​លើ​ចិញ្ចើម​ផ្លូវ​លេខ​៩៩៩​ស្ថិត​នៅ​ភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ ពលរដ្ឋស្នើសុំដល់អាជ្ញាធរសមត្ថកិច្ចពាក់ ព័ន្ធទាំងអស់ មេត្តាចុះពិនិត្យនិងយក​វា​ចេញ​កម្ទេច​ចោល ចៀសវាងបង្កគ្រាះថ្នាក់ជាយថាហេតុដល់ពលរដ្ឋរស់នៅទីនោះ និងអ្នកធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ដែល​ពុំបាន ដឹងថាមានគ្រាប់ផ្ទុះ។

ភ្លាមៗនោះ គេសង្កេតឃើញ ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ចុះពិនិត្យអង្កេតដោយផ្ទាល់អំពីសណ្ឋាននៃគ្រាប់នេះ ដោយលោកអះ អាងថា វាជាប្រភេទ​គ្រាប់​ផ្លោង​(អា៦០)ហួសសុពលភាពប្រើប្រាស់ហើយសម័យសង្រ្គាម និងគ្មានក្បាលកន្ទុយគ្រាប់ទេ មាន​ដង​ខ្លួនបន្តិចប៉ុណ្ណោះ។

...

លោកស្នងការ សន្និដ្ឋានថា គ្រាប់មិនទាន់ផ្ទុះនេះដែរ គឺមាន​នរណា​ម្នាក់​រក​ឃើញ​វា​ក្នុង​ទឹក​សមុទ្រ​រួច​លើកវាឡើងលើគោក ដូច្នេះវាមិនបង្កឲ្យគ្រោះថ្នាក់អ្វីឡើយ។ ប៉ុន្តែដើម្បី​បញ្រ្ចៀស​ការ​ភ័យ​ខ្លាច​ដល់​សុវត្ថិភាពពលរដ្ឋទូទៅ លោកបានចាត់ឲ្យកម្លាំងនគរបាលប៉ុស្តិ៍ និងកងកម្លំាងក្រុងខេមរភូមិន្ទ យក​ចេញ​ទៅរក្សាទុកនៅអធិការជាបណ្តោះអាសន្នសិន រង់ចាំអង្គការHalotrust មកទទួល​កម្ទេច​ចោល​បន្ត​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print