យុវជនម្នាក់ត្រូវបានមិត្តភក្តិ២នាក់ នាំទៅផឹកសុីស្រវឹងទៅជក់ថ្នាំវង្វេងបាត់ស្មារតី ត្រូវមិត្តភក្តិឆ្លៀតឱកាស យកម៉ូតូជិះគេចទៅបាត់

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានមិត្តភក្តិ២នាក់ នាំទៅផឹកសុីស្រវឹង រួចបន្តទៅជក់ថ្នាំវង្វេងបាត់ស្មារតី ត្រូវមិត្តភក្តិឆ្លៀតឱកាសយកម៉ូតូជិះគេចទៅបាត់ ។

ហេតុការនេះបង្កឱ្យភ្ញាក់ការផ្អើលឡើងកាលពីម៉ោង៨យប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅមុខវិទ្យាល័យជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា យុវជនខាងលើមានឈ្មោះ យន់ សុផេន អាយុ១៩ឆ្នាំ ស្នាក់នៅជាមួយបងនៅផ្ទះជួលបុរីសែនមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល មានស្រុកកំណើតភូមិសាមគ្គី ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។ ម៉ូតូដែលមិត្តភក្តិជិះយកទៅបាត់ ម៉ាកហុងដាឌ្រីម សេរី២០២៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1M-8573 ។

បើតាមសម្តីជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ មិត្តភក្តិ២នាក់បបួលឱ្យឌុបទៅផឹកសុីនៅម្តុំផ្សារអូរឫស្សី ខណ្ឌ៧មករា ពេលស្រវឹងហើយមិត្តភក្តិបបួលទៅជក់វេប និងជក់ថ្នាំ នៅមុខវិទ្យាល័យជម្ពូវ័ន កាន់តែវិល ទន់ដៃជើង រួចបបួលបម្រុងជិះទៅលេងមុខវាំង តែទន់ខ្លាំងពេក ជិះម៉ូតូអត់កើត ត្រូវបានមិត្តភក្តិទាំង២នាក់ ចាប់ទាញឱ្យចុះពីលើម៉ូតូ ហើយនាំគ្នាឡើងជិះគេចទៅបាត់ ខំដើរតាមទាំងត្រដាបត្រដួសរហូតដល់ផ្លូវចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅ ទៅមុខលែងរួចទន់ដួលតែម្តង ។

...

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះទៅអន្តរាគមន៍ទាក់ទងទៅក្រុមគ្រួសារ ឱ្យឌុបជូនទៅពេទ្យរង់ចាំស្វាងបន្តិច ឱ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីស្រាវជ្រាវបន្ត ៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print