ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤! នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ​ និងក្រុងតាខ្មៅ​ អាចនឹងមានការរអាក់រអួល​ចរន្តអគ្គិសនី​ខ្លះៗ

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គីសនីកម្ពុជា​ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដូច្នេះ​នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ​ និងក្រុងតាខ្មៅ​ អាចនឹងមានការរអាក់រអួល​ចរន្តអគ្គិសនី​ខ្លះៗ។

ជាក់ស្ដែង​នៅក្នុង​សេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានបញ្ជាក់ថា​ អគ្គិសនី​កម្ពុជា​ អនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី​ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។

ជាមួយគ្នានោះ​ អគ្គីសនីកម្ពុជា​ បានឱ្យដឹងទៀតថា​ បើទោះបីជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន៕

...

ខាងក្រោមនេះ​ជាសេចក្ដី​ជូនដំណឹង​របស់​អគ្គីសនីកម្ពុជា​៖

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print