លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ២៤ មេសា ចំនួន ១៦ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៦នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៤៦ នាក់ (ស្រី ០៦ក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេសនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៤៦នាក់ រួមមាន​៖ជួញដូរ ៧ករណី ឃាត់ ១៦នាក់(ស្រី ៤នាក់),ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ៤នាក់(ស្រី ០នាក់),ចាត់ចែង សម្រួល ១ករណី ឃាត់ ១នាក់(ស្រី ០នាក់)​ និងប្រើប្រាស់ ២ករណី ឃាត់ ២៣នាក់(ស្រី ២នាក់)។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៤ ខែមេសា រួមមាន ៖​ មេតំហ្វេតាមីន(Ice)​ស្មេីនិង​ ១៨១,១១ក្រាម។​ កេតាមីន(Ke)ស្មេីនិង​ ១៩,៨២ក្រាម។​ អុិចស្តាសុី(mdma)ស្មេីនិង​ ២៣២៤,៦៣ក្រាម។​ កញ្ឆា ស្មេីនិង​ ៨,២១ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ ១១អង្គភាព

*១ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ២,១១ក្រាម និងMDMA ២៣០៥,០ក្រាម។

*២ / បាត់ដំបង៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ស្រី ២នាក់ ចាប់យកIce ៤៩,៥៨ក្រាម។

*៣ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១៩,២៦ក្រាម។

*៤ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ២៦,៦០ក្រាម។

*៥ / កំពង់ធំ៖ ចាត់ចែង ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ស្រី ២នាក់។

*៦ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១២ក្រាម។

*៧ / ពោធិ៍សាត់៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ០ករណី ឃាត់ ២នាក់ ចាប់យកIce ០,៧៤ក្រាម។

*៨ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៩នាក់។

*៩ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ២៧,៧៩ក្រាម, Ke ១៩,៨២ក្រាម, MDMA ១៩,៦៣ក្រាម និងកញ្ឆា ៨,២១ក្រាម។

កម្លាំងកងរាជអាវុធហត្ថខេត្ត ២អង្គភាព

*១ / កំពត៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៩៩ក្រាម។

*២ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ៥៣,៩២ក្រាម៕ដោយ ៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print