ខេត្តកណ្ដាល៖ ក្រុមជនសង្ស័យ៣នាក់ ក្នុងចំណោមបក្ខពួក៨នាក់ ត្រូវបាននគរបាលស្រុកស្អាងឃាត់ខ្លួនករណីធ្វើឱ្យខូចខាតដោយចេតនា និងប្រើប្រាស់គ្រឿងញៀន ។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង២១និង១០នាទី នៅចំណុចភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះ០២នាក់ ១.ឈ្មោះ ជាតិ សុខបាន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ
មុខរបរកម្មករ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។២.ឈ្មោះ ពៅ ពិសិដ្ឋ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅ ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកជនសង្ស័យ (ប្រហែលចំនួន០៨នាក់ ឃាត់ខ្លួន០៣នាក់ ) ១-ឈ្មោះ សិត សៀវម៉ី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល មានសារធាតុញៀនក្នុងទឹកនោម(+)វិជ្ជមាន ២-ឈ្មោះ ឡាច ពន្លឺ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល មានសារធាតុញៀនក្នុងទឹកនោម(+)វិជ្ជមាន, ៣-ឈ្មោះ ថង វិរៈ ភេទ ប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរៈជាងដែក មានទីលំនៅភូមិទេពអរជូន ឃុំ កោះខែល ស្រុកស្អាង ខេត្តកណ្ដាល មានសារធាតុញៀនក្នុងទឹកនោម(+)វិជ្ជមាន និងជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន០៥នាក់ទៀត គេចខ្លួន។ វត្ថុតាងចាប់យក ១-ដុំឥដ្ឋចំនួន១២ដុំ ២-ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ គ្មានផ្លាកលេខ(ជារបស់ជនរងគ្រោះឈ្មោះ ជាតិ សុខបាន)
ប្រភពដដែលបន្តថា កាលពីនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង២១និង១០នាទី ជនរងគ្រោះទាំង២នាក់បានចេញពីផឹកស្រានៅផ្ទះមិត្តភក្តិក្នុងភូមិព្រែកស្នង ឃុំព្រែកគយ ត្រឡប់ទៅផ្ទះវិញ ពេលជិះម៉ូតូមកដល់ចំណុចស្ពានលេខ១៣ ភូមិព្រែកតាជ្រូក ឃុំព្រែកគយ ក៏មានក្រុមជនសង្ស័យមានគ្នាប្រហែល៨នាក់ ជិះម៉ូត០៦គ្រឿងជិះបញ្ជា្រសទិសគ្នា ពេលនោះក្រុមជនសង្ស័យក៏បានជិះម៉ូតូបកក្រោយវិញ ដេញតាមជនរងគ្រោះទាំង២នាក់ដែលជិះម៉ូតូឆ្លងផ្លូវចូលទៅតាមខ្លោងទ្វារវត្តធនមន្ត និងបានជិះចូលទៅក្នុងផ្ទះសំណាក់យីហោ៦១១ ដើម្បីឱ្យគេជួយ ពេលជនរងគ្រោះចូលដល់ភ្លាម ក៏ក្រុមជនសង្ស័យបានធ្វើសកម្មភាពរើសយកដុំថ្ម ដុំឥដ្ឋគប់ទៅលើជនរងគ្រោះទាំង២នាក់ ហើយជនរងគ្រោះទាំង២នាក់បានចូលទៅក្នុងបន្ទប់ផ្ទះសំណាក់បិទទ្វារដើម្បីសំងំលាក់ខ្លួន ចំណែកម៉ូតូរបស់ជនរងគ្រោះត្រូវបានក្រុមជនសង្ស័យយកកាំបិតកាប់ដាច់កន្ទុយនិងបានយកផ្លាកលេខម៉ូតូនិងដកយកកូនសោជិះម៉ូតូជនរងគ្រោះរត់គេចខ្លួនបាត់។ ភ្លាមៗនោះក៏ត្រូវម្ចាស់ផ្ទះសំណាក់ខាងលើបានតេទូរស័ព្ទមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រែកគយឱ្យជួយអន្តរាគមន៍។ក្រោយពីរទទួលបានពត៍មានភ្លាមនោះ កំលាំងជំនាញយុត្តិធម៍ស្រុក សហការជាមួយកំលាំងប៉ុស្តិ៍ចុះទៅដល់កន្លែងកើតហេតុនិងបានសួរនាំជនរងគ្រោះនិងឆែកកាមេរ៉ាសុវត្ថិភាពដើម្បីស្រាវជ្រាវស្វែងរកអត្តសញ្ញាណជនសង្ស័យនិងបក្ខពួកខាងលើ។ លុះដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៥និង១០នាទី កំលាំងសមត្ថកិច្ចបានបន្តធ្វើស្រាវជ្រាវស្វែងរកជនសង្ស័យនឹងបានឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ខាងលើយកមកសួរនាំ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕