ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន! ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក! ពាក់មួកម្នាក់ ការពារជីវិតមនុស្សម្នាក់!
របាយការណ៍ដដែលបន្តថា ជាក់ស្ដែងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ម្សិលមិញនេះ បានកើតឡើងចំនួន ០៥លើក (យប់ ០៣លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៣នាក់ (ស្រី ០០នាក់), រងរបួសសរុប ០៣នាក់ (ស្រី ០០នាក់), រងរបួសធ្ងន់ ០៣នាក់ (ស្រី ០០នាក់) រងរបួសស្រាល ០០នាក់ (ស្រី ០០នាក់) និងមិនពាក់មួកសុវត្ថិភាព ០២នាក់ (យប់ ០២នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៣លើក (ស្លាប់ ០១នាក់, ធ្ងន់ ០២នាក់, ស្រាល ០០នាក់) , មិនគោរពសិទិ្ឋ ០១លើក (ស្លាប់ ០១នាក់, ធ្ងន់ ០០នាក់, ស្រាល ០០នាក់) និងមិនប្រកាន់ស្តាំ ០១លើក (ស្លាប់ ០១នាក់, ធ្ងន់ ០១នាក់, ស្រាល ០០នាក់)។
ជាមួយគ្នានេះ នាយកដ្ឋាននគរបាលចរាចរណ៍ អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមគោរពច្បាប់ចរាចរណ៍ ដេីម្បីកាត់បន្ថយការគ្រោះថ្នាក់ណាមួយជាយថាហេតុ និងការពារជីវិតរបស់លោកអ្នកព្រមទាំងក្រុមគ្រួសារ៕ដោយ៖តារា