កម្ពុជាមានគម្រោងស្ដារផ្លូវទឹកទន្លេមេគង្គពីកំពង់ផែស្វយ័តភ្នំពេញដល់ព្រំដែនកម្ពុជា-វៀតណាមមួយទៀត ដែលមានប្រវែង ១០២គ.ម និងជម្រៅ៧.៥ម

ចែករំលែក៖

ភ្នំពេញ ៖ កាលពីពេលកន្លងទៅរាជរដ្ឋាភិបាលសម្រេចឲ្យសាងសង់គម្រោងព្រែកជីកហ្វូណនតេជោដែលមានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ផ្ដើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំណក និងខេត្តកែប។ តាមការរំពឹងទុកគម្រោងនេះអាចនឹងបើកការដ្ឋាននៅក្នុងឆ្នាំ ២០២៤ នេះផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ យោងតាមផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ រាជរដ្ឋាភិបាលក៏មានគម្រោងនៅក្នុងការសិក្សា និងស្ដារផ្លូវទឹកទន្លេមេគង្គពីកំពង់ផែស្វយ័តភ្នំពេញដល់ព្រំដែនកម្ពុជា-វៀតណាមមួយទៀតផងដែរ។ ដោយគម្រោងផ្លូវទឹកដែលត្រូវស្ដារនេះមានប្រវែង ១០២ គីឡូម៉ែត្រ និងមានជម្រៅទឹក ៧.៥ ម៉ែត្រ ហើយតាមការប៉ាន់ស្មានគម្រោងនេះត្រូវវិនិយោគទឹកប្រាក់ប្រមាណ ១៦០ លានដុល្លារ និងស្ថិតនៅក្នុងការអភិវឌ្ឍរយៈពេលវែង។

ក្នុងនោះដែរ បន្ទាប់ពីការស្ដារ និងកែលម្អផ្លូវទឹកទន្លេមេគង្គចាប់ពីកំពង់ផែស្វយ័តភ្នំពេញ ភ្ជាប់មកកាន់ព្រំដែនកម្ពុជា-វៀតណាមរួច នឹងជួយបង្កើនសមត្ថភាពនៃការដឹកជញ្ជូនតាមផ្លូវទឹកដែលមានស្រាប់ចាប់ពី ៣០០០ តោន (នៅរដូវប្រាំង) ឡើងរហូតដល់ចំណុះ ៥០០០ តោន ដែលជាប្រភេទនាវាសមុទ្រថែមទៀតផង។
ប្រទេសមាន សន្តិភាព មានការអភិវឌ្ឍ រីកចម្រើន ប្រជាពលរដ្ឋ មានការផ្លាស់ប្តូរជីវភាពល្អប្រសើរឡើង និង គាំទ្រការដឹកនាំ របស់រាជរដ្ឋាភិបាល ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print