សម្ដេច​តេជោ​ ហ៊ុន​ សែន​៖​ អ្វីដែលជាកិច្ចការបន្ទាន់គឺការរៀបចំការប្រកួតបាល់ទាត់ខាងមុខនៅពហុកីឡដ្ឋានអូឡាំពិកក្រោមមូលបទ(រួមគ្នាដើម្បីសប្បុរសធម៍និងប្រយុទ្ធប្រឆាំងគ្រឿងញៀន)​ និង​ដើម្បីប្រម៉ូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជន​កម្ពុជា​ និងជាប្រធានព្រឹទ្ធសភា​ បានថ្លែងតាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្លូវការ​របស់​សម្ដេច​នៅព្រឹក​ថ្ងៃ​ទី​២៥​ ខែមេសា​ ឆ្នាំ​២០២៤នេះថា៖​ ដោយទទួលបាននូវការអញ្ជើញឲ្យធ្វើ​ជាគ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារាកម្ពុជា(Cambodia football super stars)ដែលមានអ្នកចម្រៀងខេមជាប្រធានក្រុម។

សម្ដេចតេជោ​ ហ៊ុន​ សែន​ បានគូសបញ្ជាក់​ថា​ ព្រឹកនេះខ្ញុំបានជួបសំណេះសំណាលជាមួយគ្រូបង្វឹកនិងកីឡាករទាំងអស់ដើម្បីរៀបចំផែនការសម្រាប់សកម្មភាពមនុស្សធម៍រយៈពេលខ្លី មធ្យមនិងរយៈពេលវែងរបស់ក្រុមបាល់ទាត់មួយនេះ។
អ្វីដែលជាកិច្ចការបន្ទាន់គឺការរៀបចំការប្រកួតល្ងាចថ្ងៃ១ឧសភា២០២៤ខាងមុខនៅពហុកីឡដ្ឋានអូឡាំពិក
ក្រោមមូលបទ(រួមគ្នាដើម្បីសប្បុរសធម៍និងប្រយុទ្ធប្រឆាំងគ្រឿងញៀន)និងដើម្បីប្រម៉ូលថវិកាជួយដល់មន្ទីរពេទ្យ
គន្ធបុប្ផា។

សម្ដេចតេជោ​ ថ្លែង​បន្តទៀតថា​ ខ្ញុំនឹងចូលរួមដឹកនាំការប្រកួតជាមួយគ្រូបង្វឹកផ្លូវការនៅស្តាតអូឡាំពិកនាល្ងាចថ្ងៃ១ឧសភា២០២៤ដោយចាប់ផ្តើមនូវទម្រង់លេងរបស់ខ្ញំគឺ3.4.3។

...

សូមចូលរួមទស្សនាឲ្យបានច្រើនកុះករដើម្បីជំរុញចលនាមនុស្សធម៍និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។សូមអំពាវនាវសប្បុរសជនចូលរួមជួយថវិកាសម្រាប់ជួយដល់មន្ទីរពេទ្យ
គន្ធបុប្ផាដែលកំពុងត្រូវការសម្រាប់ព្យាបាលដល់កុមារកម្ពុជា។
សម្រាប់ខ្ញុំនិងភរិយានឹងចូលរួមចំនួន​ ២០០លានរៀល។
ក្នុងករណីបងប្អូនចង់ចូលរួមតាមរយៈខ្ញុំសូមទាក់ទងទៅលោកសៀង ទៀងដែលមានលេខទូរសព្វ័០១២ ៩៦១៩៧១៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print