ទីបំផុត​! ស្នងការនគរបាលខេត្តកំពត អញ្ជើញម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Santa kh ចូលបំភ្លឺ​ហើយ

ចែករំលែក៖

ខេត្ត​កំពត​៖​ លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ធមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត នៅព្រឹកថ្ងៃ​ទី​២៥​ ខែមេសា​ ឆ្នាំ​២០២៤នេះ​ បានបង្ហោះសារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន​យ៉ាងដូច្នេះ​ថា៖​ អញ្ជើញម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Santa kh ដែលបង្ហាញពីកាយវិការមិនសំរម្យនៅតំបន់ទេសចរណ៍រូបសំណាកសេះសមុទ្រ ចូលមកបំភ្លឺ​នៅស្នងការដ្ឋាននគរបាលខេត្ត​ បន្ទាប់ពីបានឃើញការថតរូប និងបង្ហោះលើបណ្ដាញសង្គមរបស់ម្ចាស់គណនីមួយនេះ បានបង្ហាញពីកាយវិការមិនសំរម្យនៅតំបន់ទេសចរណ៍រូបសំណាកសេះសមុទ្រ។

សូមជម្រាបថា​ បន្ទាប់ពី​ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Santa kh ដែលគេស្គាល់ថា ជាអ្នកផលិតវីដេអូ និងជាតារា titok បានបង្ហោះរូបភាពភ្ជាប់ជាមួយរូបសំណាកសេះសមុទ្រដែលជាកាយវិការមិនសំរម្យ ធ្វើឲ្យមហាជនមានការរិះគន់មិនសំចៃមាត់។

ក្រោយបង្ហោះរូបភាពនេះរួច​ ក៏មានមតិរិះគន់ជាច្រើនពីមហាជន លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ធមធុរិទ្ធ ស្នងការខេត្តកំពតក៏បានលើកឡើងដែរថា នេះជាទង្វើរគ្មានសីលធម៍ និងជាគំរូអាក្រក់ ហើយគឺនេះជាការម៉ាក់ងាយមកលើការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ក។លោកស្នងការខេត្ត ក៏បានស្នើឲ្យម្ចាស់គណនីហ្វេសប៊ុករូបនោះលុបរូបនោះចេញជាបន្ទាន់។

...

គួរបញ្ជាក់ថា​ បេីទោះបីជា​ម្ចាស់​គណនីឈ្មោះ Santa kh ​បានបង្ហោះសារសុំទោសជាសាធារណៈនៅលើគណនីរបស់ខ្លួន និង​លុបចោលវិញក៏ដោយ​ លោកឧត្ដមសេនីយ៍ទោ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ ក៏បានអញ្ជេីញឱ្យម្ចាស់គណនីហ្វេសប៊ុកទៅជួបលោក​នៅស្នងការដ្ឋាននគរបាលខេត្ត​កំពត នៅវេលាថ្ងៃស្អែក ថ្ងៃទី​២៦​ ខែមេសា​ ឆ្នាំ​២០២៤ នេះដើម្បីពិភាក្សារការងារចាំបាច់មួយចំនួន៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print