រថយន្ត​ដឹកគ្រាប់ស្វាយចន្ទីមួយគ្រឿង​ បំណងដឹកយកទៅលក់នៅខេត្តរតនគិរី​ ត្រូវ​អគ្គិភ័យ​លេបត្របាក់​ទាំង​កណ្ដាល​អធ្រាត្រ​

ចែករំលែក៖

ខេត្ត​ព្រះ​វិហារ​៖​ យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និងសង្រ្គោះ​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងនៅថ្ងៃទី២៥​ ខែមេសា​ ឆ្នាំ​២០២៤នេះថា៖ មានករណី​អគ្គិភ័យ​ឆេះ​រថយន្ត​មួយគ្រឿង​នៅចំណុចអង្កការអេដស៍​ ភូមិស្រអែមខាងត្បូង​ ឃុំកន្ទួត​ ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ​ ផ្លូវលេខ​ ២៦២៥​ ចន្លោះគីឡូម៉ែត្រលេខ៦​ និងលេខ៧​ អ្នកបើកបររថយន្តឈ្មោះនៅ ភ័ណ្ឌ ភេទ​ប្រុស អាយុ៣២​ឆ្នាំ​ មុខរបរ​ បើកបរ​ នៅភូមិម្លូមុឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ខណៈ​គាត់​បានដឹកជញ្ជូន​គ្រាប់​ស្វាយចន្ទីចំនួន២៥តោន​ពីស្រុកត្រពាំងប្រាសាទ​ បំណងយកទៅលក់នៅខេត្តរតនគិរី។

ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ខាងលេីនេះ​បានកេីតឡេីង​នៅវេលាម៉ោង​ ០១​ និង៣០​នាទី​យប់​រំលង​អធ្រាត្រ​​ឈានចូលថ្ងៃទី២៥ ខែមេសាឆ្នាំ២០២៤​ នៅចំណុចអង្កការអេដស៍​ ផ្លូវលេខ​ ២៦២៥​ ចន្លោះគីឡូម៉ែត្រលេខ៦​ និងលេខ៧​ ភូមិស្រអែមខាងត្បូង​ ឃុំកន្ទួត​ ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ​។

សូមជម្រាបថា​ រថយន្តម៉ាកហុីយ៉ាន់ដាយវ៉េអង​ ពណ៏ស​ ពាក់ស្លាកលេខកំពង់ចាម​ 3B​-1427​ រឺម៉កពាក់ស្លាកលេខកំពង់ចាម​ 4A​-1497​ បើកបរពីទិសខាងលិចទៅទិសខាងកើតក្បាលរថយន្តឆេះទាំងស្រុង ចន្ទីខូចខាតអស់ប្រហែលចំនួន០១តោន។

...

ចំពោះករណី​អគ្គិភ័យ​ខាងលើ​នេះ​កងកម្លាំង​បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿង​ របស់ទីបញ្ជាការស្រាលនគរបាលព្រំដែនគោកភូមិភាគ​ ៤អស់ទឹកចំនួន០២​រថយន្ត​៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print