ភ្នំពេញ៖ ជនសង្ស័យមួយក្រុមមានគ្នាប្រមាណជិត១០នាក់ បានធ្វេីសកម្មភាពធាក់ម៉ូតូ១គ្រឿងដែលជិះដោយយុវជន២នាក់ឲ្យដួលរួចប្លន់យកម៉ូតូបានសម្រេច ខណៈពួកគេទាំង២នាក់បន្ថយល្បឿនម៉ូតូបំណងឈប់បត់ជើងតូចនៅកន្លែងស្ងាត់។
...
ករណីប្លន់ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង១និង៤៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ខាងកេីតវត្តមហាមន្រ្តី តាមបណ្តោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់អូឡាំពិច ខណ្ឌចំការមន ចំណែកម៉ូតូម៉ាកស្កូបពី ដែលប្លន់យកទៅ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1C-8887 ។
តាមសម្តីជនរងគ្រោះទាំង២នាក់បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកេីតហេតុពួកគេទើបតែនាំគ្នាជិះឌុបគ្នាដេីរលេង ខណៈមកដល់ចំណុចកេីតហេតុក៏បានបន្ថយល្បឿនម៉ូតូចូលគៀនបំណងឈប់នោម ពេលនោះស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាប្រមាណ១០នាក់ បានជិះមកក្បែរធាក់ពួកគេទាំងពីរនាក់បណ្តាលឲ្យដួល ដោយភ័យពេក ពួកគេក៏បានរត់ចោលម៉ូតូតែម្ដង ព្រោះខ្លាចក្រុមជនសង្ស័យដេញវាយថែមទៀត ហេីយគេក៏បានស្រែកឆោឡោរផងដែរ តែមិនមានអ្នកណាជួយនោះទេ ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុបានត្រឹមតែមកដឹកជនរងគ្រោះទៅដាក់ពាក្យបណ្តឹងតែប៉ុណ្ណោះ៕
ដោយ៖ ជីម ភារ៉ា ដង្កោ
...