លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា  ៖ ព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យលើកលែងទោសឲ្យ គង់ សុភា ហើយនេះជាការបញ្ជាក់ថា គង់ សុភា អាចធ្វើជាគំរូសម្រាប់អ្នកនយោបាយដែលស្និទ្ធនឹង ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ក្បត់ជាតិ៣ជំនាន់ភ្ញាក់ខ្លួនហើយ បើមិនចង់នៅងាប់ឯក្រៅប្រទេស។ ក្រុមឧទ្ទាមក្រៅច្បាប់ដែលបែកបាក់និងរលំរលាយទៅៗ មកពីក្រុមឧទ្ទាមក្រៅច្បាប់ជាក្រុមអនាធិបតេយ្យ។ បញ្ជាក់ថា ច្បាប់ស្តីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ធ្វើឲ្យទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ក្បត់ជាតិកាន់តែអស់ផ្លូវដើរ។

លោកបានបញ្ជាក់ថា នៅក្នុងរបបដែលបោះឆ្នោតតាមប្រព័ន្ធសមាមាត្រ រាជរដ្ឋាភិបាលដើរតាមកម្មវិធីនយោបាយរបស់គណបក្សឈ្នះឆ្នោត ។ ហើយមន្ត្រីគ្រប់ជាន់ថ្នាក់នៅក្នុងជួររាជរដ្ឋាភិបាល ត្រូវបានតែងតាំងនិងចាត់តាំងការងារ ដោយគណបក្សឈ្នះឆ្នោតដែលជាលក្ខការណ៍ដាច់ខាតមិនអាចជនណាជំទាស់បាន។  

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏បានបន្ថែមទៀតថា សម្តេចតេជោ ហ៊ុន សែន ជាវីរជនសិទ្ធិមនុស្សដ៏ឆ្នើម ដោយសារសម្តេចបានស្វែងរកម៌ាគារំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតបានទាន់ពេលវេលា។ ការមានរហស្សនាមជាវីរជនសិទ្ធិមនុស្សដ៏ឆ្នើម បានមកតាមរយៈសកម្មភាពជាក់ស្តែងរបស់សម្តេចនិងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដទៃទៀតនិងការវាយតម្លៃពីប្រជាជនកម្ពុជា។ តាមប្រវិត្តសាស្ត្របារាំង លោក សាល ដឺហ្គោល បានរត់ទៅពឹងអង់គ្លេសឲ្យជួយរំដោះប្រទេសបារាំងពីអាល្លឺម៉ង់ឈ្លានពាន ត្រូវប្រជាជនបារាំងផ្តល់រហស្សនាមជាវីរជនបារាំង។ ចំណែកសម្តេចតេជោ ហ៊ុន សែន ចេញទៅបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដោយមានការជួយឧបត្ថម្ភពីកងទ័ពស្ម័គ្រចិត្តវៀតណាមរំដោះប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតបានទាន់ពេលវេលា ដូចករណីលោក សាល ដឺហ្គោលដែរ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print