ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន០៦នាក់ ពាក់ព័ន្ធករណីធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ និង ហិ ..;ង្សា ដោយចេតនា (យកដុំអិដ្ឋការ៉ូឡា គ..;ប់ កញ្ចក់រថយន្តខាងមុខ)

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំង​សមត្ថកិច្ច​ជំនាញ​​ផ្នែក​ព្រហ្មទណ្ឌ​ បានចុះស្រាវជ្រាវ​ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន០៦នាក់ ពាក់ព័ន្ធករណីធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ និង ហិ ..;ង្សា ដោយចេតនា (យកដុំអិដ្ឋការ៉ូឡា គ..;ប់ កញ្ចក់រថយន្តខាងមុខ) យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។

ប្រភពដដែលបន្តថា​ ដោយអនុវត្តតាមបញ្ជាដឹកនាំរបស់លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យ នៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន០៦នាក់ ពាក់ព័ន្ធករណីធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ និង ហិ ..;ង្សា ដោយចេត (យកដុំអិដ្ឋការ៉ូឡា គ..;ប់ កញ្ចក់រថយន្តខាងមុខ) ប្រព្រឹត្តល្មើសនៅចំណុចផ្លូវបេតុង ភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។

លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថាជនសង្ស័យឃាត់ខ្លួនចំនួន០៦នាក់ រួមមាន៖ ១-ឈ្មោះ យឹម សុខហេង ហៅ ហេង ភេទ ប្រុស, ២-ឈ្មោះ កង សុជាតិ ភេទ ប្រុស, ៣-ឈ្មោះ ថេត សូរិយា ភេទ ប្រុស,៤-ឈ្មោះ យ៉ុន ផានិត ភេទ ប្រុស, ៥-ឈ្មោះ រ័ត្ន រិទ្ធី ភេទ ប្រុស, ៦-ឈ្មោះ ហាន់ លីសៀង ភេទ ប្រុស។

សម្ភារៈចាប់យក៖ ម៉ូតូម៉ាក Suzuki next សេ១១០ ពណ៌ស សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខភ្នំពេញ១KH-៧៨៥១។ សម្ភារៈខូចខាត៖ បែកកញ្ចក់រថយន្តខាងមុខ ចំនួន ០១ ផ្ទាំង។

...

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print