Liverpool បើកការពិភាក្សាជាមួយគ្រូបង្វឹក Feyenoord ជុំវិញគម្រោងការទៅដឹកនាំនៅអង់គ្លេស

ចែករំលែក៖

 ក្រុមហង្សក្រហម Liverpool បានជ្រើសរើសគ្រូបង្វឹក Feyenoord លោក Arne Slot ជាអ្នកស្នងតំណែងអ្នកចាត់ការ Juergen Klopp ហើយបានបើកការចរចារជាមួយក្លិបនៅលីកកំពូល Eredivisie មួយនេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសហូឡង់បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍។

 កាសែត Algemeen Dagblad បានចុះផ្សាយថា ក្លិបហង្សក្រហម Liverpool បានទាក់ទងជាមួយគ្រូបង្វឹកក្លិប Feyenoord នៅព្រឹកថ្ងៃពុធ។ លោក Slot ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរដែលអាចទៅរួចទៅកាន់ Tottenham Hotspur កាលពីឆ្នាំមុន ប៉ុន្តែបានជ្រើសរើសបន្តនៅ Feyenoord និងបានចុះហត្ថលេខាលើកិច្ចសន្យាបន្តជាមួយភាគីហូឡង់។

គាត់ត្រូវបានគេកោតសរសើរយ៉ាងខ្លាំងចំពោះការច្នៃប្រឌិតរបស់គាត់ ក្នុងការដឹកនាំបាល់ទាត់ជាមួយក្រុម Feyenoord ឈ្នះជើងឯកលីកក្នុងរដូវកាល២០២២២០២៣ ក៏ដូចជាពានរង្វាន់ KNVB Cup កាលពីថ្ងៃអាទិត្យ។

 នៅក្នុងរដូវកាលដំបូងរបស់គាត់នៅ Feyenoord គាត់ក៏ធ្លាប់បានដឹកនាំក្លិប Rotterdam ដល់វគ្គផ្តាច់ព្រ័ត្រនៃ Europa Conference League ដែលត្រូវបានសម្ពោធ។

 លោក Klopp បានប្រកាសកាលពីខែមករាថា លោកនឹងឈប់ធ្វើជាគ្រូបង្វឹកក្រុម Liverpool នៅចុងបញ្ចប់នៃរដូវកាលនេះបន្ទាប់ពីទទួលបានជោគជ័យនៅក្នុងក្លិបដែលគាត់បានឈ្នះពានរង្វាន់ Champions League, Premier League, Club World Cup, FA Cup, League Cup និង Super Cup ក៏ដូចជា Community Shield

 នៅក្នុងយុទ្ធនាការចុងក្រោយរបស់គាត់ Liverpool បានឈ្នះពាន League Cup ហើយនៅតែស្ថិតក្នុងការប្រជែងដណ្តើមពានPremier League នៅរដូវកាលនេះផងដែរ (រូបភាព Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print