លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ២៦ មេសា ចំនួន ២៣ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦០នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦០ នាក់ (ស្រី ០៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៣ករណី ទូទាំងប្រទេសនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៦០នាក់ រួមមាន ៖

+ជួញដូរ ៥ករណី ឃាត់ ៩នាក់(ស្រី ៣នាក់)

+ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ២៤នាក់(ស្រី ២នាក់)

+ប្រើប្រាស់ ៤ករណី ឃាត់ ២៦នាក់(ស្រី ០នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៦ ខែមេសា រួមមាន ៖

-មេតំហ្វេតាមីន(Ice)= ១៨៤,៨០ក្រាម។

-មេតំហ្វេតាមីន(Wy)= ០,៦៨ក្រាម។

-កេតាមីន(Ke)= ២២,២០ក្រាម។

-អុិចស្តាសុី(mdma)= ៥៤,៦០ក្រាម។

-កញ្ឆា = ៩៦,២៦ក្រាម។

លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ០៩អង្គភាព

១ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៨២,២២ក្រាម។

២ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១០ក្រាម។

៣ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ៧៣,២៨ក្រាម និងWy ០,២៤ក្រាម។

៤ / ព្រះវិហារ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១១,០៥ក្រាម។

៥ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ចាប់យកIce ១,៥២ក្រាម។

៦ / ពោធិ៍សាត់៖ អនុវត្តន៍ដីកា ៣ករណី ចាប់ ១នាក់។

៧ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៨នាក់។

៨ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ២ករណី ឃាត់ ៦នាក់ ស្រី ១នាក់ ចាប់យកIce ១៤,១៤ក្រាម, Ke ៣,៧៨ក្រាម និងកញ្ឆា ១៩,៩២ក្រាម។

៩ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១,១០ក្រាម។

PM : ២អង្គភាព

១ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ស្រី ២នាក់ រក្សាទុក ២ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យកIce ១,០៤ក្រាម, Wy ០,៤៤ក្រាម, Ke ១៨,៤២ក្រាម, MDMA ៥៤,៦០ក្រាម និងកញ្ឆា ៧៦,៣៤ក្រាម។

២ / ព្រះវិហារ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៣៥ក្រាម៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print