ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ បានមានប្រសាសន៍ថា ៖ ប្រសិនពុំមានការផ្លាស់ប្តូទេនៅយប់ថ្ងៃ
២៩មេសាខាងមុខនេះព្រះមហាក្សត្រ
ប្រុយណេព្រះអង្គនិងយាងមកដល់
កម្ពុជាដែលខ្ញុំនិងទៅទទួលព្រះអង្គនៅ
ព្រលានយន្តហោះដោយផ្ទាល់និងរួម
ដណើរជាមួយគ្នាមកកាន់សណ្ឋាគារ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តថា ៖ ករណីបែបនេះមិនចម្លែកទេរវាងព្រះអង្គ ជាមួយខ្ញុំព្រោះកាលពីឆ្នាំ២០១១ពេលខ្ញុំ ទៅប្រុយណេព្រះអង្គបានបើករថយន្ត ដោយអង្គឯងមកទទួលខ្ញុំនៅព្រលាន យន្តហោះជូនទៅសណ្ឋាគារ។
សម្តេចតេជោ លើកឡើងថា ៖ គោលបំណងទស្សនកិច្ចរបស់ព្រះគឺមក
ស្រស់ស្រូបពេលព្រឹកជាមួយខ្ញុំដែល
ព្រះអង្គរាប់អានខ្ញុំដូចប្អនពៅ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ៖ (បងប្អូន៣នាក់គឺព្រះជាបងទី១ ឯកឧត្តម
ថាក់ សុីនជាប្អូនទី២និងខ្ញុំជាប្អូនពៅ)។
ពុំមានជំនួបផ្លូវការណាមួយកើតឡើងទេតែការស្រស់ស្រូបពេលព្រឹក៣០មេសា
ខាងព្រះអង្គមានព្រះអង្គម្ចាស់ម៉ាទីនដែលជាព្រះរាជ្យបុត្រ។
សម្តេចតេជោបន្តថា ៖ ឯខ្ញុំមានកូនប្រុសទាំងបីហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ហ៊ុន ម៉ានី។
ក្រោយការស្រស់ស្រូបខ្ញុំនឹងដង្ហែព្រះអង្គទៅព្រលានយន្តហោះដើម្បី
ព្រះយាងនិវត្តន៍ទៅកាន់ប្រទេសវិញ៕