រថយន្តដឹកទំនិញគ្រឿងជ័យដាច់ធ្លាក់ រានដែកខាងក្រោយ កកិតនឹងថ្នល់ បែកផ្កាភ្លើង បង្កឱ្យឆេះដល់គ្រឿងជ័រ ផ្អើលប្រជាពលរដ្ឋនាំគ្នាជួយពន្លត់

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តដឹកទំនិញគ្រឿងជ័យ កែវ ចានស្នោ ខ្វះការប្រុងប្រយ័ត្ន កំពុងបើកបរស្រាប់តែដាច់ធ្លាក់ រានដែកខាងក្រោយ កកិតនឹងថ្នល់ បែកផ្កាភ្លើង បង្កឱ្យឆេះដល់គ្រឿងជ័រ ផ្អើលប្រជាពលរដ្ឋនាំគ្នាជួយពន្លត់ ។

ហេតុការណ៍នេះបង្កឲ្យមានភ្ញាក់ផ្អើលឡើងកាលពីម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តមួយគ្រឿងនេះ ម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ បាត់ដំបង 3A-4311 ដឹកអុីវ៉ាន់ គ្រឿង កែវជ័រ ប្លាស្ទិច ចានស្នោ ហើយរថយន្តមាន
ត រានដែកមកយមកក្រោយដើម្បីដឹកអុីវ៉ាន់ឱ្យបានច្រើន ។

បើតាមសម្តីអ្នកបើកបររថយន្ត បានឱ្យដឹងថា មុនពេលកើតហេតុរថយន្តគាត់បានដឹកកែវជ័រ ចានស្នោ ចេញពីរោងចក្រផលិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ គោលបំណងយកទៅខេត្តកំពង់ធំ ដោយបើកតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង មិនដឹងថាដាច់ធ្លាក់រានដែក ខាងក្រោយពីពេលណា កកិតនឹងថ្នល់ បង្កឱ្យបែកផ្លាភ្លើង ឆេះគ្រឿងជ័រ ទើបបើកមកដល់ចំណុចកើតហេតុ បានអ្នកជិះម៉ូតូតាមផ្លូវស្រែកប្រាប់ ទើបឈប់រថយន្ត ផ្អើលឆោឡោ នាំគ្នាពន្លត់ភ្លាមៗ ។

...

នៅក្នុងហេតុការណ៍នេះដែរបង្កឱ្យខូចខាតអុីវ៉ាន់ គ្រឿងជ័របន្តិចបន្តួច តែមិនបង្កឱ្យអ្នកណារងរបួសឡើយ ហើយអ្នកបើករថយន្តស្រាយកេសអុីវ៉ាន់ដាក់ចុះ ពិនិត្យឡើងវិញ រួចលើកដាក់រៀបសារថ្មី ដើម្បីបន្តដំណើរទៅទៀត ៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print