ឃាត់ជនសង្ស័យ៤នាក់៣ករណីផ្សេងគ្នាហិង្សាដោយចេតនានិងឆបោកនៅស្រុកស្អាងនិងស្រុកខ្សាច់កណ្ដាល

ចែករំលែក៖

ខេត្តកណ្ដាល៖ ត្រឹមរយៈពេល១ថ្ងៃ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ នគរបាលខេត្តកណ្ដាល បានឃាត់ខ្លួនជនសង្ស័យ៤នាក់ ក្នុង៣ករណីផ្សេងគ្នា ហិង្សាដោយចេតនា២ករណី និងឆបោក១ករណី នៅស្រុកស្អាង និងស្រុកខ្សាច់កណ្ដាល ។
មន្ត្រីនគរបាលខេត្តកណ្ដាលបានឲ្យដឹងថា ករណីហិង្សាដោយចេតនា មាន២ករណី ទី១-ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១១និង៤៥នាទី នៅចំណុចភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ជនរងគ្រោះឈ្មោះ ម៉េត សុខឡេង ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរៈ កម្មការិនីរោងចក្រ មានទីលំនៅ ភូមិកំពងទ្រា ឃុំស្អាងភ្នំ ស្រុកស្អាងខេត្តកណ្តាល។ (មានរបួសស្មារខាងស្តាំដេរចំនួន២៧ថ្នេរ)។ ឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ទិត្យ ចាន់តូច ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ:រត់តុការ មានទីលំនៅ ភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង  ខេត្តកណ្ដាល។
វត្ថុតាមចាប់យក: ១.កាំបិតផ្គាក់ ផ្លែដែក ដងធ្វេីអំពីឬស្សី ចំនួន០១ដើម ។ ករណីទ២-ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៩និង៣០នាទី ​ចំណុចភូមិអន្លង់ ឃុំ ព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ជនរងគ្រោះចំនួន​ ០១នាក់:
ឈ្មោះ ឆាយ ហៀង ភេទស្រី អាយុ៥៨ឆ្នាំ សញ្ជាតិ​ខ្មែរ​ ជនជាតិ​ខ្មែរ​ មុខរបរ អាជីវកម្មបន្ទប់ជួល មានទីលំនៅភូមិ ឃុំកើតហេតុ ។ឃាត់ខ្លួនជនសង្ស័យចំនួន​០១នាក់ ឈ្មោះ​ លី ឡូសារ ហៅ អេង ហ័ន ភេទស្រី អាយុ​២៣ឆ្នាំ សញ្ជាតិ​ខ្មែរ​ ជនជាតិ​ខ្មែរ​ មុខរបរ នៅផ្ទះ មានទីលំនៅភូមិ ទីតាង៉ើយ ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ។ វត្ថុតាងចាប់យក៖​ គ្មាន ។ ករណីទី៣- ករណីឆបោក(ប្រាក់) កើតហេតុថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០៩និង១៦នាទី ​ចំណុចភូមិជន្លឹង ឃុំ រកាជន្លឹង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ជនរងគ្រោះចំនួន​០១នាក់ ឈ្មោះ នាង ចាន់រ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ សញ្ជាតិ​ខ្មែរ​ ជនជាតិ​ខ្មែរ​ មុខរបរ លក់ដូរ មានទីលំនៅភូមិ ឃុំកើតហេតុ ។ បាត់បង់ប្រាក់ ចំនួន ២៤,៩៨៧,៣៦៥រៀល ។ជនសង្ស័យចំនួន​ ០៣នាក់ ឃាត់ខ្លួនបាន ០២នាក់ ទី១-ឈ្មោះ ផល ភក្ត្រា ភេទប្រុស អាយុ២២ឆ្នាំ សញ្ជាតិ​ខ្មែរ​ ជនជាតិ​ខ្មែរ​ មុខរបរ លក់ដូរ មានទីលំនៅភូមិ កោះគោ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ទី២-ឈ្មោះ កន ចំរើន ហៅជា ចំរើន ភេទស្រី អាយុ៣៥ឆ្នាំ សញ្ជាតិ​ខ្មែរ​ ជនជាតិ​ខ្មែរ​ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិ ត្រពាំងថ្ម ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ រីឯទី៣-មនុស្សប្រុសម្នាក់ឈ្មោះភាព មិនស្គាល់អត្តសញ្ញាណ (គេចខ្លួន)។ វត្ថុតាង ១-រថយន្ត ០១គ្រឿង ម៉ាកព្រូស ពាក់ផ្លាកលេខ ភ្នំពេញ 2BQ-5725 ២-ទូរស័ព្ទដៃចំនួន ០៣គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យចំនួន៤នាក់ខាងលើ ត្រូវបាននគរបាលខេត្តកណ្ដាល កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាល ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print