កីឡាករ វ័យ ក្មេង Guler រកបាន១គ្រាប់ជួយ Real Madrid កាន់តែខិត ទៅ ជិតលើក ពាន La Liga

ចែករំលែក៖

កីឡាករវ័យក្មេង Arda Guler បានស៊ុតបញ្ចូលទី១គ្រាប់ក្នុងការចាប់ផ្តើមលេងងនៅ La Liga ជាលើកដំបូងរបស់គាត់ ខណៈដែលReal Madrid ដណ្តើមបានជើងឯកជាមួយនឹងជ័យជម្នះនៅទឹកដីក្រុម Real Sociedad ក្នុងលទ្ធផល១ទល់០។

 ខ្សែបម្រើសញ្ជាតិទួរគីវ័យ១៩ឆ្នាំដែលទើបតែបង្ហាញខ្លួនក្នុងឈុតធំបានស៊ុតបញ្ចូលទីជាមួយនឹងការប៉ុនប៉ងលើកដំបូងរបស់ Real Madrid លើគ្រាប់បាល់នៅពាក់កណ្តាលតង់ទី១ដោយការបញ្ជូនបាល់របស់ Cavajal នៅនាទីទី២៩។

 លោក Carlo Ancelotti បានធ្វើការផ្លាស់ប្តូរជាបន្តបន្ទាប់បន្ទាប់ពីការឈ្នះកាលពីចុងសប្តាហ៍មុនក្នុងការប្រកួត El Clasico ហើយវាគឺជាក្រុម Real Sociedad ដែលបានចាប់ផ្តើមយ៉ាងខ្លាំង ប៉ុន្តែ ក្រុមម្ចាស់ផ្ទះនៅតែ មិន អាច ស្វែងរកជ័យជម្នះបាន ទេ ខណៈក្រុម ម្ចាស់ ផ្ទះ មានការ ខកចិត្តក្នុងការប្រកួតនេះ បើទោះបីការប្រកួតនេះមើលទៅហាក់ការគ្រប់គ្រងបាល់ច្រើនជាង Real ក៏ដោយ។

 កីឡាករ Takefusa Kubo របស់ក្រុម Real Sociedad ក៏មានឱកាសល្អមួយផងដែរ ពីការស៊ុតចំគោលដៅ ប៉ុន្តែ ការស៊ុតរបស់កីឡាកររូបនេះ ត្រូវ បាន គេ ច្រាន ចោល សម្រាប់ បាល់ offside

 ក្រុម Real Madrid បានធ្វើយ៉ាងល្អដោយកំពុងនាំមុខ១៤ពិន្ទុដាច់នៅលើកំពូលតារាង La Liga មុនពេលក្រុមលេខ២ Barcelona ទទួលភ្ញៀវ Valencia នៅថ្ងៃចន្ទ។ នៅសល់៥ប្រកួតទៀត ក្រុម Real Madrid ត្រូវការតែ៤ពិន្ទុបន្ថែមទៀតដើម្បីក្លាយជាជើងឯកលីកកំពុលអេស្ប៉ាញនៅរដូវកាលនេះ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print