ភ្លៀងលាយឡំ និង ខ្យល់កន្រ្តាក់ បង្កឱ្យផ្ទះប្រជាពលរដ្ឋរលំ និងរបើកដំបូល៥៦ខ្នង នៅឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះប្រជាពលរដ្ឋចំនួន៥៦ខ្នងស្ថិតក្នុងឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍បានរងផលប៉ះពាល់ពីឥទ្ធិពលនៃគ្រោះធម្មជាតិដែលបង្កឡើងដោយភ្លៀង និងខ្យល់កន្រ្តាក់ កាលពីវេលាម៉ោង៤ រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ។

  លោកពុត សៅ មេឃុំត្រពាំងចាន់ បានប្រាប់នៅរសៀលថ្ងៃនេះថា ឥទ្ធិពលគ្រោះធម្មជាតិ ដែលបានកើតឡើងកាលពីថ្ងៃទី២៦ ខែមេសានោះ នៅមុនពេលកើតហេតុ មេឃមានសភាពខ្មៅងងឹតនិងបានធ្លាក់ខ្យល់យ៉ាងខ្លាំងបោកបក់ចំភូមិ ក្បាលដំរី តំបន់ក្រចាប់ បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋប៉ើងរបើកដំបូល ចំនួន៥២គ្រួសារ និងភូមិត្រពាំងចាន់ចំនួន៤គ្រួសារ ក្នុងចំណោម៥៦គ្រួសារនេះ បង្កឱ្យផ្ទះប្រជាពលរដ្ឋចំនួន១ខ្នងដួលរលំរាបដល់ដី ប៉ុន្តែសំណាងល្អមិនរងគ្រោះថ្នាក់ដល់ម្ចាស់ផ្ទះ។  

លោក ពុធ សៅ បានប្រាប់ឱ្យដឹងទៀតថា អាជ្ញាធរឃុំកំពុងស្វះស្វែងរកជំនួយដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះធម្មជាតិនេះផងដែរ  ហើយក្រុមការងារកាកបាទក្រហមខេត្តកំពង់ត្រៀមចុះជួយដល់ពលរដ្ឋរងគ្រោះទាំង៥៦គ្រួសារនេះផងដែរ៕ ដោយចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print