អតីតនាយករដ្ឋមន្ត្រីព័រទុយហ្គាល់នាំមុខក្នុងបញ្ជីបេក្ខភាពអគ្គលេខាធិការអង្គការសហប្រជាជាតិ

ចែករំលែក៖

កាលពីថ្ងៃទី២១ ខែកក្កដា អគ្គរដ្ឋទូតរបស់ ១៥ប្រទេសនៅក្នុងក្រុមព្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជួបប្រជុំជាសម្ងាត់មួយដើម្បីជ្រើសរើសអគ្គលេខាធិការអង្គការសហប្រជាជាតិ។

...

សម្លឹកឆ្នោតមាន៣ប្រភេទ «លើកទឹកចិត្ត» «មិនលើកទឹកចិត្ត» និង «គ្មានយោបល់»។ លទ្ធផលបោះឆ្នោតដំបូងមិនត្រូវបានប្រកាសជាសាធារណៈ ដោយបានផ្តល់ព័ត៌មានទៅឲ្យរដ្ឋាភិបាលប្រទេសទាំងនោះវិញ នៅប្រទេសណាដែលឡើងជំនួសតំណែងលោក បាន គីមួន នៅខែមករា ឆ្នាំ២០១៧ ខាងមុខ។

តាមអ្នកសារព័ត៌មាន TTXVN របស់រដ្ឋវៀតណាម ប្រចាំនៅ អ.ស.ប បានឲ្យដឹងថា តាមប្រភពព័ត៌មានការបរទេសបានឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រីព័រទុយហ្គាល់ លោក Antonio Guteres គឺជាបេក្ខភាព ទទួលបានសម្លេងគាំទ្រ «លើកទឹកចិត្ត» ខ្ពស់បំផុត ។ បន្ទាប់មកគឺអតីតប្រធានាធិបតីស្លូវ៉ានៀ លោក Danilo Turk ។

មានបេក្ខភាព៣រូបឈរលំដាប់ទី៣គឺអគ្គលេខាធិការអង្គការអបរំវិទ្យាសាស្ត្រ និងវិប្បធម៌ (UNESCO) ដែលជាអតីតរដ្ឋមន្ត្រីការបរទេសប៊ុលហ្គារីលោកស្រី Irina Bokova។ អតីតរដ្ឋមន្ត្រីការបរទេសសឺបៀលោក Vuk Jeremic និង អតីតរដ្ឋមន្ត្រីការបរទេសម៉ាសេដូនៀ លោក Srgian Kerim។

លោកស្រី Bokova ទទួលបានសម្លេងលើកទឹកចិត្ត ៩សម្លេង ជាសម្លេងខ្ពស់បំផុតក្នុងចំណោមបេក្ខភាពជាស្ត្រី ដែលមានដូចជា អតីតនាយករដ្ឋមន្ត្រី ញ៉ូវហ្សឺឡែន លោកស្រី Helen Clark និងអតីតរដ្ឋមន្ត្រីការបរទេសអាហ្សង់ទីនលោកស្រី Susanna Malcorra ។

លោក Antonio Guteres ធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីព័រទុយហ្គាល់ ចាប់ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០០២ ហើយកាន់តំណែងជាឧត្តមស្នងការ អ.ស.ប ទទួលបន្ទុកជនភៀខ្លួនកាលពីចុងឆ្នាំកន្លងមកទទួលសម្លេងលើកទឹកចិត្តដល់ទៅ ១២សម្លេងខ្ពស់ខំផុត។

តំណែងអគ្គលេខាធិការអង្គការសហប្រជាជាតិនឹងត្រូវផ្លាស់ប្តូរនៅខែមករា ឆ្នាំ២០១៧ ក្រោយពេលលោក បាន គីមូន បានបញ្ចប់អាណាត្តិរបស់ខ្លួនក្រោយរយៈពេលពីរអាណាត្តិដែលកាន់តំណែងដ៏សំខាន់នេះ។

ការផ្លាស់ប្តូរអគ្គលេខាធិការថ្មីគឺចំពេលដែលអាមេរិកត្រូវផ្លាស់ប្តូរមេដឹកនាំផងដែរ ប្រធានាធិបតីអាមេរិកក៏នឹងត្រូវឡើងកាន់តំណែងជាប្រធានាធិបតីនៅខែមករា ឆ្នាំ២០១៧ បន្ទាប់ពីការបោះឆ្នោតនៅថ្ងៃទី៨ ខែវិច្ឆិកា ខាងមុខ៕

1

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print