ភ្នំពេញ ៖ សុំនិយាយរឿង ៤០ឆ្នាំមុនបន្តិច៖ មិនបានធ្វើ ឬធ្វើមិនបាន មិនមែនមានន័យថាមិនត្រូវធ្វើ ឬគ្មានក្តីស្រមៃនោះទេ។ ៤០ឆ្នាំមុន ប្រទេសយើងនៅជាប់ដៃនឹងសង្គ្រាមនៅឡើយ យើងផលិតសូម្បីតែដើម្បីហូបសឹងមិនគ្រប់ផង កុំថាឡើយយកលុយទៅធ្វើព្រែកជីកដែលមានទំហំមហិមាបែបនេះ។ ការលើកឡើងរបស់ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។
លោក ឃឹម ហ្វីណង់ លើកថា ៖ ពេលវេលាបានផ្លាស់ប្តូរហើយ ទេសកាលថ្មីបង្កើតបានជាឱកាសថ្មី ការអភិវឌ្ឍគ្រប់ទីកន្លែង បានក្លាយជាឈ្នាន់គ្រឹះដ៏ចាំបាច់ ដែលធ្វើឱ្យយើងអាចផលិតបានច្រើន ហូបហើយនៅសល់ ទុកសម្រាប់ការនាំចេញទៀត ទើបយើងហ៊ានគិតពីមហិច្ឆតាធំបែបនេះ។ បើគ្មានសន្តិភាពពេញលេញ និងស្ថេរភាពនយោបាយច្បាស់លាស់ គេមិនហ៊ានវិនិយោគខ្នាតធំបែបនេះទេ ទោះបីជាចិនក៏គេខ្លាចបាត់លុយរបស់គេដែរ!
លោក ឃឹម ហ្វីណង់ បន្តថា ៖ បើយើងមិនប្រឹងធ្វើឱ្យកសិផលយើងមានថ្លៃដើមផលិតទាបជាងមុនទេ យើងនឹងមិនអាចប្រកួតប្រជែងជាមួយកសិផលនាំចេញពីប្រទេសដទៃបានទេ។ ចំណុចទាំងនេះហើយដែលធ្វើឱ្យអ្នកជិតខាងយើងភ័យ គិតហើយគេងអត់លក់ ក្រោយពីវិភាគឃើញថាព្រែកជីកហ្វូណនពិតជាអាចធ្វើឱ្យកម្ពុជាខ្លាំងជាងមុនមែន យ៉ាប់អីតែខ្មែរគ្នាឯង ដឹងហើយតែនៅធ្វើមិនយល់! ឯណាទៅដែលថាចង់ជួយរកទីផ្សារឱ្យកសិករខ្មែរ?! 😅
#គាំទ្រព្រែកជីកហ្វូណន | #ទាំងអស់គ្នាដើម្បីកសិកម្មកម្ពុជា ៕