សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កុំខ្វល់ថា នរណាជាអ្នកធ្វើ ហើយកុំខ្លាច បានប្រជាប្រិយទៅ សម្តេចតេជោ ឬសម្តេចធិបតី សំខាន់បានជាប្រយោជន៍របស់ខ្មែរទាំងមូល ករណីគម្រោងព្រែកជីកហ្វូណន- តេជោ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចោទសួរ ទៅត្រឡប់ទៅជនក្បត់ជាតិ បីជំនាន់នៅ ក្រៅប្រទេស តើមានចេតនាបែបណា និងរូបភាពបែបណា ដែលប្រឆាំង គម្រោង ព្រែកជីកហ្វូណន- តេជោ ដូចនឹងអ្នកស្រាវជ្រាវរបស់វៀតណាម? សម្តេចធិបតីចោទសួរ ជនក្បត់ជាតិ៣ជំនាន់ថា តើចំណេញឬខាតរវាងដឹកចេញតាមព្រែកជីករបស់ខ្លួនឯង និងចំណាយលុយឆ្លងកាត់ តាម ប្រទេសគេ?

សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា កុំខ្វល់ថានរណាជាអ្នកធ្វើ ហើយកុំខ្លាច បានប្រជាប្រិយទៅ សម្តេចតេជោ ឬសម្តេចធិបតី សំខាន់បានជាប្រយោជន៍របស់ខ្មែរទាំងមូល។ សម្តេចធិបតី បញ្ជាក់ថា ថវិកាសម្រាប់សាងសង់ព្រែកជីកហ្វូណន-តេជោ បានត្រៀមបម្រុង រួច ហើយ មិនតម្រូវការមូលនិធិពីប្រជាពលរដ្ឋនោះទេ។ ការគាំទ្រផ្នែកស្មារតី គឺជាការគាំទ្រដ៏ធំធេង។ សម្តេច ធិបតី ហ៊ុន ម៉ាណែតបានថ្លែងថា រាជរដ្ឋាភិបាល មិនមានគម្រោងបង្កើត មូលនិធិសម្រាប់សាងសង់ព្រែក ជីកហ្វូណន-តេជោនោះឡើយ

ប្រមុខដឹកនាំកម្ពុជា បានលើកថា ៖ ដើម្បីសេដ្ឋកិច្ចជាតិរឹងមាំ  និងរីកលូតលាស់ត្រូវខិតខំពង្រឹងចំណេះជំនាញប្រកបដោយប្រសិទ្ធភាព ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា ៖ រាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយឯកជនភាវូបនីយកម្មតាំងពីចុងទសវត្សទី៨០ ដើម្បីផ្តល់សិទ្ធិសេរីភាពឱ្យប្រជាពលរដ្ឋ ដោយប្រកាន់នូវរបបទីផ្សារសេរី គឺបើកសិទ្ធិឱ្យប្រជាពលរដ្ឋ ដើម្បីមានឱកាសកសាងសមត្ថភាព ជ្រើសរើសយកអាជីពកសាងជីវភាពរស់នៅរបស់ខ្លួន។ នេះជាធាតុផ្សំមួយដ៏សំខាន់ណាស់។

សម្តេចធិបតី បានថ្លែងបន្តថា ៖ រដ្ឋមិនអាចចិញ្ចឹមប្រជាពលរដ្ឋទាំងអស់បាននោះទេ។ជាក់ស្តែងនៅក្រោយជំនាន់សម័យ ប៉ុល ពត ដែលទើបរំដោះប្រទេសចេញពីសង្គ្រាម គឺស្ថិតក្នុងស្ថានភាពមិនអាចធ្វើសេដ្ឋកិច្ចផែនការបានទេ ពីព្រោះអ្វីៗទាំងអស់ត្រូវចូលរដ្ឋជាមុនសិន ហើយរដ្ឋចែកទៅប្រជាពលរដ្ឋវិញ។ 

ក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ប្រទេសមានសន្តិភាព គឺរដ្ឋបានផ្តល់សិទ្ធិជូនប្រជាពលរដ្ឋ ដោយអ្នកខ្លាំងជួយអ្នកខ្សោយ បានន័យថា ប្រជាពលរដ្ឋដែលមានលទ្ធភាពត្រូវពង្រឹងខ្លួនឯង ពង្រឹងតាមវិស័យឯកជនក្តី តាមបុគ្គលស្វ័យនិយ័តក្តី តាមលក្ខណៈសម្បត្តិរៀងៗខ្លួន ដើម្បីយកជំនាញផ្សេងៗជួយដល់សេដ្ឋកិច្ចជាតិ។ បើសេដ្ឋកិច្ចជាតិរីកចម្រើន រដ្ឋមានថវិការយកទៅជួយអ្នកក្រោយៗផ្សេងទៀត ពីព្រោះប្រជាពលរដ្ឋកម្ពុជាសរុបប្រមាណ១៧ លាននាក់ មិនអាចមានអ្នកមានទាំងអស់នោះទេ ហើយក៏មិនមែនជាអ្នកក្រទាំងអស់នោះដែរ និងមិនអាចជោគជ័យ ព្រមទាំងមានកាយសម្បទាល្អទាំងអស់នោះទេ ពីព្រោះសង្គ្រាមបានបន្សល់ជនពិការ ស្ត្រីមេម៉ាយ ចាស់ជរា ជាច្រើន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សាជាង៥ពាន់នាក់ អបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print