បុរសម្នាក់ចុះស្ដារអណ្ដូងទឹកត្រូវបាក់ដីសង្កត់បណ្ដាលឱ្យស្លាប់

ចែករំលែក៖

ខេត្តមណ្ឌលគិរី÷ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នៅវេលាម៉ោង១៦និង៣០នាទីមានករណីឧបទ្ទវហេតុចុះស្ដារអណ្ដូងទឹកត្រូវបាក់ដីសង្កត់បណ្ដាលឱ្យស្លាប់បុរសម្នាក់ នៅចំណុចព្រៃខៀវ ស្ថិតនៅក្នុងភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ជនរងគ្រោះឈ្មោះ កសឹម អារី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិអ៊ីស្លាម សញ្ជាតិខ្មែរ មុខរបរកសិករ មានទី លំនៅបច្ចុប្បន្នចំណុចព្រៃខៀវ ស្ថិតនៅក្នុងភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះបានឱ្យដឹងថាដោយសារអណ្ដូងខ្វះទឹកទើបជនរងគ្រោះចុះស្ដារ។ក្រោយមកក៏មានដីបាក់ធ្លាក់សង្កត់បណ្ដាលឲ្យជាប់ជនរងគ្រោះនៅក្នុងអណ្ដូង ហើយក្រុមគ្រួសារនិងសាច់ញាតិបាននាំគ្នាជួយគាស់យកជនរងគ្រោះពីក្នុងអណ្ដូងរួចបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ខេត្តស្ទឹងត្រែងដែរ។ លុះទៅដល់មន្ទីរពេទ្យជនរងគ្រោះបានដាច់ខ្យល់ស្លាប់ទៅហើយ។

...

បច្ចុប្បន្នក្រុមគ្រួសារនិងសាច់ញាតិជនរងគ្រោះបានដឹកជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុក កំណើត នៅខេត្តកំពង់ចាម៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print