គ្រួសាររងគ្រោះដោយសារគ្រោះអគ្គិភ័យឆាបឆេះផ្ទះ​ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ លោក សេង គន្ធ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ មានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា តែងតែគិតគូរយកចិត្តទុកដាក់ និងជួយសង្គ្រោះប្រជាពលរដ្ឋនៅទូទាំងប្រទេសបានទាន់ពេលវេលា ។ នេះជាការលើកឡើងក្នុងឱកាសនាំយកអំណោយកាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះអគ្គិភ័យឆាបឆេះផ្ទះ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោកស្រី ហួត ឃីម ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ និងអាជ្ញាធរមូលដ្ឋាន ។

នៅក្នុងឱកាសនោះ លោក សេង គន្ធ បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រកម្ពុជា និងឯកឧត្តម ឃួង ស្រេង ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជាមួយនឹងការចូលរួមសោកស្តាយជាពន់ពេកចំពោះម្ចាស់ផ្ទះ ដែលបានជួបឧបទ្ទវហេតុគ្រោះអគ្គិភ័យឆាបឆេះផ្ទះអស់ តែមិនបណ្តាលឱ្យសមាជិកក្នុងក្រុមគ្រួសារណាម្នាក់រងគ្រោះថ្នាក់នោះទេ ។
​ លោកបានបន្តថា កាកបាទក្រហមតែងតែងបានចុះជាប់ និងជួយដោះស្រាយបញ្ហាប្រឈមនានាជូនបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា ហើយអំណោយនាពេលនេះ គឺពិតជាបានជួយសម្រាប់ការលំបាកបានមួយគ្រា ។ ចំណែកពាក់ព័ន្ធឯកសារផ្សេងៗ តែត្រូវបានអគ្គិភ័យឆាបឆេះអស់ លោកនឹងឱ្យមន្រ្តីជំនាញទាំងសាលាខណ្ឌ សាលាសង្កាត់ និងប៉ុស្តិ៍នគរបាល ដោះស្រាយសម្រាប់ប្រើប្រាស់នៅចំពោះមុខ និងធ្វើឯកសារជូនថ្មី ដើម្បីទុកប្រើប្រាស់ឡើងវិញ ។
គ្រួសារដែលរងគ្រោះដោយសារអគ្គិភ័យនាពេលនេះ ទឹកសុទ្ធ៣កេស មី៥កេស ទឹកក្រូច២កេស អង្គរ១០០គីឡូក្រាម ទឹកត្រី៣យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកដោះគោឆៅ១ឡូ ត្រីខ១ឡូ សម្ភារ: ប្រើប្រាស់ផ្ទះបាយ១ឈុត និងថវិកា ចំនួន ៥០,០០០០ម៉ឺនរៀល ផងដែរ ៕ ដោយ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print