នគរបាលខេត្តមណ្ឌលគិរីបង្ក្រាបសង្វៀនបញ្ជល់មាន់មួយកន្លែងក្នុងស្រុកពេជ្រាដា ឃាត់មនុស្ស៥នាក់

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ យ៉ាងហោចណាស់បុរសអ្នកញៀនល្បែងបញ្ជល់មាន់៥នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសល្បែងស៊ីសងខុស​ច្បាប់ កាលពីល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ។

សេចក្តីរាយការណ៍បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តម​ណ្ឌ​ល​គិរីបានបញ្ជាកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកស្រីវរសេនីយ៍ទោ ព្យុះ ចិន្ដា នាយរងការិយាល័យ សហការជាមួយកម្លាំងអន្ដរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីចុះបង្ក្រាបទីតាំងបញ្ជល់មាន់ខុសច្បាប់មួយកន្លែងស្ថិតនៅចំណុចក្រោយសាលារៀនពូជ្រៃ(ក្រោមដើមស្វាយ)ស្ថិតក្នុងភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ។

ក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចឃាត់ខ្លួនអ្នកលេងបញ្ជល់មាន់ចំនួន០៥នាក់ ម៉ូតូចំនួន១៣គ្រឿង ចំណែកម្ចាស់ម៉ូតូមួយចំនួនទៀតបានរត់គេចខ្លួនបាត់។ ម៉ូតូទាំង១៣គ្រឿងកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីបន្តនីតិវិធី។

...

យោងតាមរបាយការណ៍របស់សមត្ថកិច្ច ករណីបង្រ្កាបល្បែងស៊ីសង(បញ្ជល់មាន់) ឃាត់ខ្លួនចំនួន០៥នាក់ពួកគេមានទីលំនៅបច្ចុប្បន្នស្ថិតនៅឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ វត្ថុតាងចាប់យកបានរួមមាន ១.ម៉ូតូចំនួន១៣គ្រឿង, ២.កន្ត្រកដាក់មាន់ជល់ចំនួន០៤,  ៣.មាន់ជល់ចំនួន០២ក្បាល(រស់មួយនិងងាប់មួយ), ៤.ខ្នាយដែកចំនួន០១គូ, ៥.ស្កុតរុំជើងមាន់មួយចំនួន, ៦.ទូរស័ព្ទចំនួន០៣គ្រឿង ៕ ដោយសហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print