ខេត្តសៀមរាប ៖ ទីបំផុត! ២នាក់ប្តីប្រពន្ធដែលជេរប្រមាថភ្ញៀវកប់ៗមាត់ នៅពេលនេះ បានចេញមុខមកទទួលស្គាល់កំហុស និងសុំទោសជាសាធារណ: ហើយសន្យាឈប់ប្រព្រឹត្តទង្វើអសីលធម៌នេះទៀតហើយ!
សូមបញ្ជាក់ថា ៖ បើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានប្រាប់មកបណ្តាញព័ត៌មាន គឺ សមត្ថកិច្ច នគរបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ បានស្វែងរកឃើញ និងតាមឃាត់២នាក់ប្តីប្រពន្ធលក់ខោអាវតាមអនឡាញបានហើយ ក្រោយជេរប្រមាថធ្ងន់ធ្ងរជាសាធារណៈលើអតិថិជន នាពេលថ្មីៗនេះ។
លោកឧត្តមសេនីយ៍ទោ ហួត សុធី បានអះអាងថា ពីរនាក់ប្ដីប្រពន្ធនេះ ត្រូវបានធ្វើកិច្ចសន្យាអប់រំ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសាលាកំរើក ហើយសាមីខ្លួនបានធ្វើការសុំទោសជាសាធារណៈ សន្យាបញ្ឈប់ការប្រើប្រាស់ពាក្យសម្ដីជេរប្រមាថ ឬខុសឆ្គងតទៅទៀត។
តាមរយៈការឃាត់ខ្លួន ទាំងពីរនាក់ប្ដីប្រពន្ធ ដែលមានចរិតអសីលធម៌ មជ្ឈដ្ឋានទូទៅ របស់ប្រជាពលរដ្ឋ គាំទ្រ ដល់មន្ត្រីនគរបាលធម៌ខេត្តសៀមរាប ។ សំខាន់ត្រូវអនុវត្តនីតិវិធី តាមទង្វើ គ្រួសារមួយនេះ តាមនីតិវិធីច្បាប់ ៕
ដោយ : សិលា