ក្រុមហ៊ុន Yamaha នៅប្រទេសថៃមានសុទិដ្ឋិ និយមចំពោះការលក់របស់ខ្លួន

ចែករំលែក៖

ក្រុមហ៊ុនផលិតម៉ូតូ Yamaha Motor Co, នៅប្រទេសថៃមានសុទិដ្ឋិនិយម ចំពោះទស្សនៈនៃការលក់របស់ខ្លួនក្នុងឆ្នាំនេះបន្ទាប់ពីរបាយការណ៍នៃការលក់កើនឡើង២០,៦ភាគរយដល់ចំនួន១២៤.៨១៨គ្រឿងនៅក្នុងពាក់កណ្តាលដំបូងនៃឆ្នាំនេះ។

...

ប្រធានការិយាល័យប្រតិបត្តិការរបស់ក្រុមហ៊ុននេះលោក Praphan Phornthavarsit បានមានប្រសាសន៍ថាដោយពឹងផ្អែកទៅលើកំណើនពាក់កណ្តាលទី១នៃឆ្នាំនេះក្រុមហ៊ុនជឿថាខ្លួននឹងអាចសម្រេចនូវការលក់ម៉ូតូចំនួន២៥០.០០០គ្រឿងក្នុងឆ្នាំនេះ។ នេះគឺជាចំនួនដែលកើនឡើង ១៨,៦ភាគរយលើសពីឆ្នាំមុនខណៈដែល ភាគហ៊ុនទីផ្សារកើនឡើង១៤,៧ភាគរយបើធៀបនឹង១២,៦ភាគរយកាលពីឆ្នាំមុន។

លោកបានបន្ថែមទៀតថា កំណើននៃការលក់គឺដោយសារតែយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនដែលត្រូវបានដាក់ចេញកាលពីឆ្នាំមុនពោលគឺផ្តោតសំខាន់ទៅលើម៉ូតូ ទាន់សម័យនិងម៉ូតូខ្នាតធំ។

ម៉ូតូទាន់សម័យរបស់ក្រុមហ៊ុននេះបានកើនឡើង៣០៣ភាគរយនៅក្នុងពាក់ កណ្តាលទី១ដល់៣៣.៨២៥គ្រឿង។ ក្នុង ឆ្នាំនេះការលក់ម៉ូតូប្រភេទនេះត្រូវបានគេ រំពឹងថានឹងកើនឡើង១៣១ភាគរយកាលពីឆ្នាំមុនដល់ចំនួន ៥០.០០០គ្រឿងពោលគឺកើនឡើងពី៩ភាគរយកាលពីឆ្នាំមុនដល់ ១៨ភាគរយក្នុងឆ្នាំនេះ។ ក្រុមហ៊ុននេះមានគម្រោងដាក់ចេញនូវម៉ូដែលម៉ូតូធំចំនួន២ហើយនឹងម៉ូដែលម៉ូតូខ្នាតតូចចំនួន២ទៀតផងដែរ។

ក្រុមហ៊ុនមេដែលមានទីតាំងនៅក្នុង តំបន់ Shizuoka កំពុងតែសិក្សាពីលទ្ធភាពនៃការផលិតម៉ូតូធំរបស់ក្រុមហ៊ុននៅក្នុងរោងចក្រ Samut Prakan កន្លែងដែល ម៉ាស៊ីនម៉ូតូត្រូវបានផលិតឡើង។

ក្រុមហ៊ុននៅក្នុងប្រទេសថៃនេះលក់ម៉ូតូអស់ចំនួន២១០.៨០១គ្រឿងពោលគឺធ្លាក់ចុះ៤,៤ភាគរយបើធៀបនឹងឆ្នាំមុន ខណៈដែលទីផ្សារភាគហ៊ុនធ្លាក់ចុះ០,៤ភាគរយដល់ចំនួន១២,៦ភាគរយ។

ការធ្លាក់ចុះនៃភាគហ៊ុននេះដោយសារតែការលក់ម៉ូតូធ្លាក់ចុះ១២,៧ភាគរយដល់ចំនួន ១៨៨.៩៩៤គ្រឿង។ ម៉ូតូទាន់សម័យនិងម៉ូតូធំបានកើន ឡើង៤៤៦ភាគរយដល់ចំនួន២១.៨២៧ គ្រឿង។

លោក Praphan បានបន្ថែមទៀតថា ក្រុមហ៊ុននេះមានបំណងចង់ជំរុញការលក់ឱ្យបាន ៣៦០.០០០ គ្រឿងដល់ឆ្នាំ២០១៨ ខណៈដែលម៉ូតូទាន់សម័យនិងម៉ូតូធំនឹងមាន ៧០.០០០គ្រឿង។

សូមបញ្ជាក់ថា ក្រុមហ៊ុន Honda គ្រប់ គ្រងទីផ្សារម៉ូតូ៨០ភាគរយខណៈដែល ក្រុមហ៊ុន Yamaha ស្ថិតក្នុងលំដាប់ថ្នាក់ លេខ២ហើយក្រុមហ៊ុន Suzuki ជាប់ ចំណាត់ថ្នាក់លេខ៣។

លោក Praphan បានព្យាករថា ទីផ្សារម៉ូតូសរុបរបស់ថៃនឹងកើនឡើងបន្តិចបន្តួចពោលគឺ១,៤ភាគរយដល់ចំនួន១,៧លានគ្រឿងក្នុងឆ្នាំនេះ។ការលក់ម៉ូតូសរុបពីខែមករាដល់ខែមិថុនាកើនឡើង០,៤ភាគរយដល់ចំនួន ៩១១.៧៤៦គ្រឿង៕

Yamaha

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print