ស្ត្រីម្នាក់ធ្វើការនៅកាស៉ីណូញ៉ូវហ្វធូណាព្រំដែន មានអាការ:វិលមុខដួលស្លាប់ដោយរូបគាត់មានរោគបេះដូង

ចែករំលែក៖

ខេត្តប៉ៃលិន÷ យោងតាមរបាយការណ៍របស់មន្ត្រីជំនាញនគរបាលស្រុកសាលាក្រៅ នៅវេលាម៉ោង ១៩ និង ១៦ នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ មានករណីប្រជាពលរដ្ឋស្លាប់ ចំនួន ១ ករណី (ដួលស្លាប់) ស្ថិតនៅចំណុចកាស៉ីណូញ៉ូវហ្វធូណា ស្ថិតនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

សមត្ថកិច្ចជំនាញបានបន្តថា÷សាកសពស្ត្រីមានឈ្មោះ កុក ទិត ភេទស្រី អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នរស់ភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

សមត្តកិច្ចនគរបាលបានបន្តទៀតថា÷
រឿងហេតុ: មុនពេលស្ត្រីខាងលើ ដួលស្លាប់ ដោយសារស្ត្រីរូបនោ:កំពុង ធ្វើការនៅចំណុចកើតហេតុខាងលើ ពេលនោះជនរងគ្រោះគាត់មានអាការៈវិលមុខក៏បានសុំមេការចេញពីធ្វើការមុនម៉ោង ពេលចុះតាមជណ្ដើរក៏បានវិលមុខដួល ហើយក៏ត្រូវបានអ្នកធ្វើការនៅទីនោះគ្រាមកខាងមុខកាស៊ីណូដើម្បីរងចាំឡានពេទ្យ ពេលកំពុងរងចាំឡានពេទ្យជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់បាត់ទៅ បើតាមសាច់ញាតិសពបានប្រាប់ថា សពមានជំងឺប្រចាំកាយ (ខ្សោយបេះដូង)។

...

+បញ្ចាក់ៈ សពជាប្រជាពលរដ្ឋធម្មតា។
រហូតមកដល់ម៉ោង ១០ និង ២០ នាទី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញកោសល្យវិច្ច័យនៃស្នងការដ្ឋាន នគរបាលបាលខេត្តប៉ៃលិន និងកម្លាំងជំនាញកោសល្យវិច្ច័យ នៃអធិការដ្ឋាន នគរបាលស្រុកសាលាក្រៅ និងគ្រូពេទ្យ ចុះពិនិត្យសាកសពខាងលើបានបញ្ជាក់ថាសពរងគ្រោះស្លាប់ដោយសារគាំងបេះ ដូង ។
ពិនិត្យចប់សព្វគ្រប់យើងបានធ្វើកំណត់ហេតុប្រ គល់សាកសពជូនទៅសាច់ញាតិធ្វើបុណ្យតាមប្រពៃ ណី ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលា ក្រៅ ខេត្តប៉ៃលិន៕ ដោយ÷ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print