លោកបណ្ឌិត ទូច សុខៈ ៖ សប្ដាហ៍មុន មន្ត្រីផ្តល់អត្តសញ្ញាណបណ្ណជាង១ម៉ឺនសន្លឹកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃទូទាំងប្រទេស!

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងរយៈពេល៧ថ្ងៃកាលពីសប្ដាហ៍មុន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ មន្ត្រីទទួលបន្ទុកសេវាអត្តសញ្ញាណកម្មទូទាំងប្រទេស បានផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរសរុបចំនួន ១១០៦៧សន្លឹកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមលោក ទូច សុឃៈ (សុខៈ) នៅថ្ងៃទី២២ ខែមេសា មន្ត្រីទទួលបន្ទុកសេវាអត្តសញ្ញាណកម្មទូទាំងប្រទេស បានផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរចំនួន ៦៩៤សន្លឹក។ នៅថ្ងៃទី២៣ ខែមេសា បានផ្តល់ចំនួន ១៩៤៣សន្លឹក។ នៅថ្ងៃទី២៤ បានផ្តល់ចំនួន ២០៨០សន្លឹក។ នៅថ្ងៃទី២៥ បានផ្តល់ចំនួន ២០៦៣សន្លឹក។ នៅថ្ងៃទី២៦ បានផ្តល់ចំនួន ១៧៣៨សន្លឹក។ នៅថ្ងៃទី២៧ បានផ្តល់ចំនួន ១៧៨៧សន្លឹក និងថ្ងៃទី២៨ ខែមេសា បានផ្តល់ចំនួន ៧៦២សន្លឹក។

សូមបញ្ជាក់ជូនថា រយៈពេល៥ថ្ងៃកាលពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់ការឈប់សម្រាកអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិ កន្លងមក មន្ត្រីទទួលបន្ទុកសេវាអត្តសញ្ញាណកម្មទូទាំងប្រទេស បានបន្តបំពេញតួនាទី និងភារកិច្ច ផ្ល់សេវាជូនប្រជាពលរដ្ឋយ៉ាងសកម្មជាប្រក្រតី ក្នុងនោះ មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរចំនួន ៨ ៨៧២សន្លឹក បានបន្តផ្ដល់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃផងដែរ។

អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជាបណ្ណសម្រាប់សម្គាល់អត្តសញ្ញាណសញ្ជាតិខ្មែរលើបុគ្គលម្នាក់ៗមានសញ្ជាតិជាខ្មែរ។ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរមានសារៈសំខាន់ ឬសារៈប្រយោជន៍ ដើម្បីប្រជាជនយកទៅប្រើប្រាស់បំពេញសំណុំឯកសារផ្សេងៗ តាមផ្លូវច្បាប់។ ប្រជាពលរដ្ឋខ្មែរទាំងពីភេទមានអាយុពី១៥ឆ្នាំឡើង អាចស្នើសុំធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅអធិការដ្ឋាននគរបាលក្រុង ស្រុក  ខណ្ឌ ឬនៅស្ថានីយ៍ចល័ត នៃឃុំ សង្កាត់ របស់ខ្លួន តាមការជូនដំណឹងរបស់អាជ្ញាធរ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សិក្សាតាមបណ្តាច្រកចេញចូលតែមួយ ដើម្បីជំរុញការផ្តល់សេវាធ្វើអត្តសញ្ញាណបណ្ណ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ជាពិសេសពិនិត្យលទ្ធភាពបន្ថែមទៀត ដើម្បីឈានទៅពង្រឹងគុណភាពនៃផ្តល់សេវាជូនប្រជាពលរដ្ឋ៕

...

អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print