ស្នងការដ្ឋានខេត្តបាត់ដំបង ចេញសេចក្តីបំភ្លឺព័ត៌មានជុំវិញសំណុំរឿងទំនាស់ដីធ្លីរវាងនារីឈ្មោះ Chhon Voeun និងលោក ស្រ៊ា សុខស្រ៊ុន ព្រមទាំងមន្ត្រីរាជការមួយចំនួនទៀត

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ស្នងការដ្ឋានខេត្តបាត់ដំបង  និងក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសជម្រាបជូនសាធារណជនអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា នាប៉ុន្មានម៉ោងកន្លងទៅនេះឃេីញមានការបង្ហោះរូប​ភាពជាវីដេអូអំពីរឿងទំនាស់មួយក្នុងគណនីហ្វេសប៊ុកឈ្មោះ​ Chhon Voeun ដែលក្នុងនោះឃេីញមានការជេរប្រមាថដោយបុរសទៅលេីស្រ្តី​ស្ទេីរតែក្លាយជាអំពេីហិង្សាទៅហេីយ។

ក្នុងជម្លោះនេះឃេីញមានវត្តមាន​របស់មន្រ្តីនគរបាលប៉ុស្តិ៍ពាមឯក​ នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំស្ថិតនៅទីនោះ​ ប៉ុន្តែមិនឃេីញមាន​ កិច្ចអន្តរាគមន៍អ្វីសោះ​ ហេីយទិដ្ឋភា​ព​ នេះបានបង្កឱ្យមានការរិះគន់ពីមហាជន​ អ្នកប្រេីប្រាស់បណ្តាញសង្គមចំពោះមន្រ្តីនគរបាល។
ឃេីញសកម្មភាពបែបនេះ​ក្រុមការងារបានរាយការ ណ៍ជូ​នលោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ខ​ណៈដែលលោកកំពុងធ្វេីដំណេីរវិលត្រឡប់ពីកិច្ច​ប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់​ភូមិភាគ​ (R​B​C​) លើកទី១ រវាងកង​បញ្ជាការការពារព្រំដែនច័ន្ទបុរី-ត្រាត នៃព្រះរាជាណាចក្រថៃឡង់ដ៏ ជាមួយបញ្ជាការដ្ឋាន យោធភូមិភាគទី៥ កងទ័ពជើងគោក នៃព្រះរា​ជាណាចក្រកម្ពុជា នាប៉ុន្មានថ្ងៃកន្លង​ទៅនេះ។
លោកឧត្តមសេនីយ៍ទោ សាត គឹមសាន បានដាក់បទបញ្ជាដល់លោកវរសេនីយ៍ឯក​ ឡុង​ យោ​ធាវីរៈ​ អធិការនគរបាលស្រុកឯកភ្នំ​ ឱ្យហៅមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល​ មកធ្វេីការសាកសួរនៅអធិ​ការដ្ឋាននគរបាលស្រុកនិងអន្តរាគមនឱ្យស្ត្រីដែលទទួលរងនូវការជេរប្រមាថពីសំណាក់បុរសខាងលេី​ មកដាក់ពាក្យបណ្តឹងដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

ជាមួយនេះលោកឧត្តមសេនីយ៍ទោស្នងការ​ ក៏សូមការអធ្យាស្រ័យចំពោះមហាជ​ន​ ក៏ដូចអ្នកសារព័ត៌​មាន ក្នុងការទំនាក់ទំនង​ មកលោកតាមរយៈទូរស័ព្ទត្បិតកិច្ចប្រជុំនៅក្រៅប្រទេស​មិនអាចធ្វេីការទំ​នាក់ទំនងបាន។
ដូចបានជម្រាបជូនខាងលើសូមសាធារណជនអ្នក សារព័ត៌មាននិងអ្នកប្រើប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មាន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print