ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ បានអញ្ជើញបចូលរួមអមដំណើរ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ចុះសួរសុខទុក្ខនាយទាហាន និងពលទាហាននៃកងពលធំអន្តរាគមន៍លេខ៣។
សូមបញ្ជាក់ថា ៖ ការចុះសួរសុខទុក្ខនាថ្ងៃនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់អង្គភាពស្ថាប័នស៊ីវិល ដល់កងទ័ពជួរមុខ ដែលកំពុងបំពេញភារកិច្ចការពារខ្សែបន្ទាត់ព្រំដែន បូរណភាពដែនដី និងសុខសន្តិភាពជូនប្រជាជាតិ។
ការចងសម្ព័ន្ធមេត្រីភាព រវាងអង្គភាពស្ថាប័នស៊ីវិល និងក្រុមហ៊ុនឯកជន នៅសមរភូមិក្រោយ ជាមួយកងទ័ពជួរមុខ គឺជាយន្តការរបស់រាជរដ្ឋាភិបាល ដើម្បីបណ្តុះស្មារតីចែករំលែក ស្មារតីសាមគ្គីភាព និងស្នេហាជាតិ រួមគ្នាជួយដល់កងទ័ពជួរមុខទាំងស្មារតី និងសម្ភាៈ តាមលទ្ធភាពជាក់ស្តែង។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ សូមគោរពថ្លែងអំណរគុណដល់លោក ឧបនាយករដ្ឋមន្ត្រីប្រចាំការ ដែលបានចំណាយពេលវេលា ដឹកនាំប្រតិភូ ចុះសាកសួរសុខទុក្ខបងប្អូនកងទ័ពនៅទីនេះ និងបានចូលរួមចែករំលែកជួយដល់ការអភិវឌ្ឍបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ៣ ៕