មានប្រទេសកាន់តែច្រើនចូលរួមក្នុងបណ្តឹងនៅតុលាការ ICJ ប្រឆាំងអុីស្រាអែល ករណីប្រល័យពូជសាសន៍

ចែករំលែក៖

មន្ត្រីអាមេរិកបានស្នើដល់ប្រធានាធិបតីដាក់គំនាបទៅលើរដ្ឋាភិបាលដើម្បីរារាំងតុលាការអន្តរជាតិ ICJ ចេញដីកាចាប់ខ្លួន នាយករដ្ឋមន្ត្រីអុីស្រាអែល លោក ណេតាន់យ៉ាហ៊ូ ពីបទប្រល័យពូជសាសន៍ក្នុងសង្គ្រាមនៅហ្គាហ្សា។

សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤បានឱ្យដឹងថា រដ្ឋមន្រ្តីការបរទេសទួរគី លោក Hakan Fidan បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ទួរគីនឹងចូលរួមជាមួយប្រទេសអាហ្រ្វិកខាងត្បូង ក្នុងបណ្តឹងប្រឆាំងអុីស្រាអែលនៅឯតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជុំវិញការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ។
ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោកស្រី Retno Marsudi រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៉ី លោក Fidan បានបញ្ជាក់ថា «នៅពេលបញ្ចប់អត្ថបទ ផ្លូវច្បាប់នៃការងាររបស់យើង យើងនឹងដាក់សេចក្តីប្រកាសអន្តរាគមន៍ផ្លូវការនៅចំពោះមុខ ICJ ជាមួយនឹងវត្ថុបំណងនៃការអនុវត្តសេចក្តីសម្រេចផ្នែកនយោបាយបែបនេះ។ ទួរគីនឹងបន្តគាំទ្រប្រជាជនប៉ាឡេស្ទីន នៅគ្រប់កាលៈទេសៈទាំងអស់»។
កាលពីខែមករា តុលាការ ICJ បានបង្គាប់ឱ្យអុីស្រាអែលពិនិត្យឡើងវិញរាល់សកម្មភាពទាំងអស់ ដែលអាចស្ថិតនៅក្រោមអនុសញ្ញា ប្រល័យពូជសាសន៍ និងដើម្បីធានាថាកងទ័ពរបស់ខ្លួនមិនប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងប៉ាឡេស្ទីន បន្ទាប់ពីអាហ្វ្រិកខាងត្បូងចោទប្រកាន់អ៉ីស្រាអែលថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់ហ្កាហ្សា៕ ដោយធីរីណា

...

រូប​ថត​: AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print