បងប្អូនបង្កេីត០២នាក់​ ត្រូវនគរបាលឃាត់ខ្លួន​ ពាក់ព័ន្ធ​មុខសញ្ញាឆបោក​ និងលួចម៉ូតូប្រជាពលរដ្ឋ

ចែករំលែក៖

តាកែវ​ ៖​ ជនសង្ស័យ០២នាក់ដែលជាបងប្អូនបង្កេីតនិងគ្នា​ ត្រូវបានកម្លាំងជំនាញ​ នៃអធិការដ្ឋាននគរបាលស្រុកគីរីវង់​ ធ្វេីការឃាត់ខ្លួនវេលាម៉ោង១៩ :៤០នាទី ថ្ងៃពុធ៨រោច ខែចេត្រ ឆ្នាំរោង ឆស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤​ បន្ទាប់ពីពួកគេដើរតាមដងផ្លូវប្រដាប់ដោយកាំបិតក្រង៉ុកចំនួន០១ដើម​ និងឆែកឃេីញមានប្រដាប់កាច់សោ(ក) ម៉ូតូចំនួន០១ដើមផងដែរ​ ។ នេះបេីយោងតាមប្រភពពីមន្ត្រីជំនាញ​ នៃអធិការដ្ឋាននគរបាលស្រុកគីរីវង់​ ដែលក្រុមការងារកាសែតនគរវត្ត​ និងនគរដ្រេហ្កន​ ទទួលបាននាល្ងាចថ្ងៃទី២​ ខែឧសភា​ ឆ្នាំ​២០២៤​ ។

    គួរបញ្ចាក់ថា​ កម្លាំងជំនាញព្រហ្មទណ្ឌស្រុក និងកម្លាំងអន្ត រាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានចេញល្បាតតាមគោលដៅពិសេសៗ ក៏បានប្រទះឃើញយុវជន០២ នាក់មានការសង្ស័យបានដើរតាមដងផ្លូវប្រដាប់ដោយកាំបិតក្រង៉ុកចំនួន០១ដើម ។ ក្រោយពីបានឃើញ​ ក្រុមជំនាញបានក៏ហៅឃាត់សួរនាំ និងឆែកឆេរលើយុវជនទាំង២នាក់នោះ ក្នុងនោះឈ្មោះ សន ភត្រា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ (ជាអ្នកកាន់កាំបិតក្រង៉ុកផ្ទាល់) ហើយក្នុងហោប៉ៅជនសង្ស័យមានប្រដាប់កាច់សោ(ក) ម៉ូតូចំនួន០១ដើម ព្រមទាំងមានសោម៉ូតូចំនួន០១ ។ ចំណែកម្នាក់ទៀតឈ្មោះ សន សម្ផស្ស ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកសិករ (ត្រូវជាបងបង្កើតរបស់ឈ្មោះ សន ភត្រា) មានទីលំនៅភូមិ/ឃុំ.ផ្ទះជាមួយគ្នា(អ្នកទាំងពីរនៅលីវ) ។ ដោយបាន ឃើញមានវត្ថុតាង និងអាវុធខុសច្បាប់(កាំបិតក្រង៉ុក)នៅជាប់ខ្លួនជនសង្ស័យ   កម្លាំងជំនាញបានខលសុំយោបល់ពីលោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុកគិរីវង់ និងមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនិតីវិធីច្បាប់ពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ​ទេីបសមត្ថកិច្ចជំនាញបានធ្វើការនាំខ្លួនក្រុមជនសង្ស័យខាងលើ យកមកធ្វើការសាកសួរនិង កសាងសំណុំរឿងតាមនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកគិរីវង់ 

        សមត្ថកិច្ចបានបញ្ជាក់ទៀតថា៖ ជនសង្ស័យឈ្មោះ សន ភត្រា បានឆ្លើយសារភាពថាខ្លួនធ្លាប់បានឆបោកម៉ូតូពីមិត្តភក្តិ នឹងអ្នកជិតខាងចំនួន០៤លើក និងម៉ូតូ០៤គ្រឿង មកហើយ  ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print